ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថា មីស៊ីលដែលបាញ់កាលពីម្សិលមិញជាការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបញ្ជាក់ពីការបាញ់មីស៊ីលចំនួន ២ គ្រាប់កាលពីថ្ងៃព្រហស្បតិ៍ដោយបានពណ៌នាថា វាជា “គ្រាប់មីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មី និងទើបបង្កើតថ្មី” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រព័ន្ធអាវុធនេះអាចផ្ទុកក្បាលគ្រាប់ដែលមានទម្ងន់ ២.៥ តោន ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា អាវុធនោះបានវាយប្រហារគោលដៅមួយយ៉ាងត្រឹមត្រូវនៅក្នុងដែនទឹកចម្ងាយ ៦០០ គីឡូម៉ែត្រខាងកើតឧបទ្វីបកូរ៉េ ។
ការព្យាករណ៍នេះគឺផ្ទុយជាមួយនឹងការប៉ាន់ស្មានដោយប្រទេសជប៉ុនដែលនិយាយថា គ្រាប់មីស៊ីលនេះហោះបានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ។

ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ផងដែរដោយនិយាយថា ការបាញ់បង្ហោះនាពេលថ្មីៗនេះគឺជាការពង្រឹងអំណាចយោធារបស់ប្រទេស និងទប់ស្កាត់ការគំរាមកំហែងដែលមាននៅឧបទ្វីបកូរ៉េ ។ គេនៅមិនទាន់ច្បាស់ថាតើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានវត្តមានសម្រាប់ការបាញ់បង្ហោះនេះឬយ៉ាងណានោះទេ ។
នេះជាលើកទីមួយហើយក្នុងរយៈពេលជិតមួយឆ្នាំដែលកូរ៉េខាងជើងបានបាញ់មីស៊ីល Ballistic ហើយបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគេរាយការណ៍ថាបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ។

ក្នុងសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថា ការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍បានរំលោភលើបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមិនឲ្យទីក្រុងព្យុងយ៉ាងពីការបាញ់មីស៊ីល Ballistic ។
លោក បៃដិន បាននិយាយថា “យើងកំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ហើយវានឹងមានការឆ្លើយតបប្រសិនបើកូរ៉េខាងជើងជ្រើសរើសយកផ្លូវបង្ករឿង យើងនឹងឆ្លើយតបតាមនោះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចូ បៃដិន គំរាមសងសឹក គីម ជុងអ៊ុន បន្ទាប់ពីបាញ់មីស៊ីល
ចុចអាន ៖ កូរ៉េខាងជើង បាញ់មីស៊ីល Ballistic ២គ្រាប់ទៀតព្រឹកនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


