ព័ត៌មានអន្ដរជាតិ
មនុស្សរាប់សិបម៉ឺននាក់តម្រង់ជួរ១០គីឡូដីនៅស្រីលង្កា ដើម្បីចាំមើលធ្មេញស័ក្ដិសិទ្ធិមួយគ្រាប់
ស្ថិតនៅនៅទីក្រុង Kandy នៃប្រទេសស្រីលង្កា មនុស្សប្រមាណជាង ៤០ម៉ឺននាក់ ដែលជាអ្នកកាន់សាសនាព្រះពុទ្ធ បាននាំគ្នាឈរតម្រង់ជួរ ដើម្បីគោរពបូជាដល់ធ្មេញស័ក្តិសិទ្ធិមួយគ្រាប់នៅព្រះវិហារ Sri Dalada Maligawa ដែលគេជឿថាជាព្រះទន្តរបស់ព្រះពុទ្ធ។

ការតាំងបង្ហាញធ្មេញស័ក្ដិសិទ្ធិ ដែលរៀបចំឡើងអស់រយៈពេល១៦ឆ្នាំមកហើយ បានចាប់ផ្តើមប្រារព្ធពីថ្ងៃទី១៨ខែមេសា ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២៧ខែមេសា។
អាជ្ញាធរក្នុងតំបន់ បានជំរុញឲ្យពលរដ្ឋផ្អាកការទៅចូលរួមនៅក្នុងពិធីតាំងបង្ហាញធ្មេញស័ក្តិសិទ្ធិ បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីមនុស្សស្លាប់៤នាក់ និងរាប់រយនាក់បង្ហាញអាការៈមិនស្រួលខ្លួន ព្រោះតែមនុស្សច្រើនណែនតាន់តាប់។ អាជ្ញាធរបានអនុវត្តវិធានការមួយចំនួន ដើម្បីគ្រប់គ្រងស្ថានការណ៍ ដូចជា ការដាក់ស្លាកសញ្ញាព្រមាន ស្លាកសញ្ញាជូនដំណឹង និងការផ្អាកសេវាកម្មរថភ្លើងទៅកាន់ទីក្រុង Kandy ជាបណ្ដោះអាសន្ន។
អាជ្ញាធរកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយជំរុញឲ្យសាធារណជនប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុវត្ថិភាព និងចៀសវាងការទៅលេងនៅទីក្រុង Kandy រហូតដល់មានការជូនដំណឹងជាថ្មី។
ចំណែកឯអ្នករៀបចំព្រឹត្តិការណ៍នេះកំពុងធ្វើការសម្របសម្រួលជាមួយសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកចូលរួមទាំងអស់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


