ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចោទលោក ណេតាន់យ៉ាហ៊ូ ថាបានអូសទាញអាមេរិកឲ្យធ្លាក់ចូល«មហន្តរាយ»នៅមជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ពីការប៉ុនប៉ងទាញដៃសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលទៅក្នុង «គ្រោះមហន្តរាយ» នៅតំបន់មជ្ឈិមបូព៌ា ដោយព្រមានប្រឆាំងនឹងសកម្មភាពយោធាណាមួយដែលផ្តោតលើប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី៥ខែឧសភា លោក Araghchi បានអះអាងថា លោក ណេតាន់យ៉ាហ៊ូ កំពុង «ជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអូសទាញឲ្យចូលទៅក្នុងគ្រោះមហន្តរាយមួយផ្សេងទៀតនៅក្នុងតំបន់របស់យើង»។
លោក Araghchi ក៏បាននិយាយផងដែរថា លោក ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមគ្រប់គ្រងនូវអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវធ្វើ ឬមិនត្រូវធ្វើ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់។
មន្ត្រីការទូតកំពូលរបស់អ៊ីរ៉ង់ ក៏បានសង្កត់ធ្ងន់លើបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សាផងដែរ ដោយលើកឡើងពីការគាំទ្ររបស់អាមេរិកចំពោះអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ លោកថា ការគាំទ្រដ៏សាហាវទាំងនោះនឹងមិនផ្ដល់ផលប្រយោជន៍អ្វីទាំងអស់ចំពោះប្រជាជនអាមេរិក។

ការចោទប្រកាន់របស់អ៊ីរ៉ង់នេះ ធ្វើឡើងចំពេលដែលភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង ជាពិសេសបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូធីនៅជិតអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដែលបានធ្វើឲ្យមនុស្ស ៧នាក់រងរបួស និងរំខានដល់ចរាចរណ៍ផ្លូវអាកាស។ ជាការឆ្លើយតប កងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសរួមគ្នា សំដៅទៅលើកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន ដែលជាខ្សែផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់ក្រុមហ៊ូធី ដែលជាក្រុមឧទ្ទាមមានការគាំទ្រដោយអ៊ីរ៉ង់។
អ៊ីរ៉ង់ បានបដិសេធការចូលរួមដោយផ្ទាល់ក្នុងការវាយប្រហាររបស់ក្រុមហ៊ូធី ប៉ុន្តែបានបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់ក្រុមប្រឆាំងនឹងអ៊ីស្រាអែលមួយនេះ។
អាមេរិកបាននិងកំពុងធ្វើការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃក្រោមប្រតិបត្តិការ«Rough Rider» ចាប់តាំងពីថ្ងៃទី១៥ខែមីនា ដោយផ្តោតលើទីតាំងក្រុមហ៊ូធី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនអន្តរជាតិ។
នៅពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្តដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅឡើយ។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីណាមួយត្រូវតែពាក់ព័ន្ធនឹងការរុះរើទាំងស្រុងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះបីជាលោកបានបង្ហាញពីការបើកចំហចំពោះការពិភាក្សាសម្រាប់ការប្រើប្រាស់នុយក្លេអ៊ែរស៊ីវិលក៏ដោយ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ព្រមានថាមិនឈរនៅស្ងៀម បន្ទាប់ពីការគំរាមរបស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដោយមីស៊ីលហ៊ូធី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


