ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ព្រមានថាមិនឈរនៅស្ងៀម បន្ទាប់ពីការគំរាមរបស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដោយមីស៊ីលហ៊ូធី
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានកាលពីថ្ងៃអាទិត្យទី៤ខែឧសភាថា ក្រុងតេហេរ៉ង់នឹងវាយប្រហារបកវិញ បើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលហ៊ានវាយប្រហារប្រទេសរបស់ខ្លួន។

ការព្រមានរបស់លោក Nasirzadeh ធ្វើឡើងបន្ទាប់ពីមីស៊ីលដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែនបានវាយប្រហារនៅជិតអាកាសយានដ្ឋានអន្តរជាតិ Ben Gurion របស់អ៊ីស្រាអែល ដោយធ្វើឲ្យមនុស្សចំនួន៧នាក់រងរបួស និងរំខានដល់ចរាចរណ៍ផ្លូវអាកាស។ ក្រុមហ៊ូធីដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា ខ្លួនមានសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។
ទាំងប្រព័ន្ធការពារដែនអាកាស “Arrow” (Hetz) របស់អ៊ីស្រាអែល និងប្រព័ន្ធ “THAAD” របស់សហរដ្ឋអាមេរិក សុទ្ធតែបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលរបស់ក្រុមហ៊ូធីលើកនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្កោលទោសការវាយប្រហារនេះ ហើយថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយដោយផ្ទាល់។ លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាសងសឹកប្រឆាំងនឹងក្រុមហ៊ូធី និងប្រទេសអ៊ីរ៉ង់។ ចំណែកឯរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា៖ «អ្នកណាធ្វើបាបយើង យើងនឹងធ្វើបាបពួកគេលើសហ្នឹងប្រាំពីរដង»។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានឆ្លើយតបដោយការព្រមានថា ការឈ្លានពានយោធាណាមួយពីអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក នឹងត្រូវបានឆ្លើយតបជាមួយនឹងការសងសឹកដែលផ្តោតលើផលប្រយោជន៍ និងមូលដ្ឋានរបស់ពួកគេជាសកល។ បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ូធីធ្វើប្រតិបត្តិការដោយឯករាជ្យ និងមិនស្ថិតក្រោមការបញ្ជាផ្ទាល់របស់អ៊ីរ៉ង់ឡើយ។

សូមបញ្ជាក់ថា បើយោងតាមក្រុមហ៊ូធី ចាប់តាំងពីពាក់កណ្តាលខែមីនាមក ប្រទេសយេម៉ែនបានប្រឈមមុខនឹងយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង រួមទាំងការវាយប្រហារតាមផ្លូវអាកាស និងកងទ័ពជើងទឹកប្រហែល ១ ៣០០លើក ដែលបណ្តាលឲ្យមានជនស៊ីវិលរាប់រយនាក់ស្លាប់និងរងរបួស។
ក្រុមហ៊ូធី បានកំណត់គោលដៅវាយប្រហារលើកប៉ាល់ឆ្លងកាត់សមុទ្រក្រហម សមុទ្រអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ ដែលជាការបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលជាកន្លែងមនុស្សជិត ៥២ ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលអស់រយៈពេលជាង ១៩ខែ។
ក្រុមហ៊ូធី បានបញ្ឈប់ការវាយប្រហារនៅពេលដែលបទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវបានប្រកាសក្នុងខែមករារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុន្តែបានបន្តការវាយប្រហារវិញ បន្ទាប់ពីអ៊ីស្រាអែលបញ្ឈប់ការអនុវត្តបទឈប់បាញ់ ហើយបើកប្រតិបត្តិការយោធាតាមអាកាសជាថ្មីលើតំបន់ហ្គាហ្សាកាលពីខែមីនា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


