ព័ត៌មានអន្ដរជាតិ
ពូជសត្វឆ្មាដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក
ឆ្មា Ashera ត្រូវបានគេស្គាល់ថា សម្រាប់ភាពស្រស់ស្អាតពិសេសរបស់វា និងមានប្រភពដើមពីឆ្មាបង្កាត់ដោយមន្ទីរពិសោធន៍ ឥឡូវនេះគឺជាពូជដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ពោលគឺចាប់ពី ៧៥,០០០ដុល្លារ ទៅ ១២៥,០០០ដុល្លារ ឬខ្ពស់ជាងនេះទៀត។

សត្វឆ្មាដែលមានរូបរាងគួរឲ្យស្រលាញ់មួយប្រភេទនេះ បានយកឈ្នះបេះដូងរបស់អ្នកស្រឡាញ់សត្វចិញ្ចឹមជាច្រើនអស់រយៈពេលជាយូរមកហើយ។ ភាពលេចធ្លោនៅក្នុងពិភពសត្វឆ្មា Ashera ត្រូវបានគេដឹងថា មានតម្លៃខ្ពស់កប់ពពក ដែលអាចឈានដល់រាប់រពាន់រាប់ម៉ឺនដុល្លារ ហើយជារឿយៗត្រូវបានគេដាក់ឈ្មោះថា «ជាពូជឆ្មាថ្លៃបំផុតនៅលើពិភពលោក»។
យោងតាមប្រភពពី catster បានឲ្យដឹងថា សត្វឆ្មា Ashera កើតនៅក្នុងមន្ទីរពិសោធន៍មួយ ដែលជាលទ្ធផលនៃការវិនិយោគ និងស្រាវជ្រាវដោយអ្នកជំនួញជនជាតិអង់គ្លេស លោក Simon Brodie ម្ចាស់ក្រុមហ៊ុន Lifestyle Pets នៅ San Diego និងក្រុមស្រាវជ្រាវហ្សែនជនជាតិអាមេរិក។ នេះគឺដោយសារតែធម្មជាតិកូនកាត់របស់ពួកវា ដែលជាការឆ្លងរវាងឆ្មាអាហ្រ្វិក ឆ្មាខ្លារខិនអាស៊ី និងឆ្មាក្នុងស្រុក ដែលធ្វើឲ្យពួកវាក្លាយជាសត្វដ៏កម្រមួយ។
លោក Simon Brodie បាននិយាយថា Ashera លក់ដាច់ខ្លាំងនៅសហរដ្ឋអាមេរិក អាស៊ី និងរុស្ស៊ី។ អ្នកស្រលាញ់សត្វ និងអ្នកចូលចិត្តសត្វចម្លែកជាច្រើន សុខចិត្តចំណាយលុយ ១២,០០០ផោន (១៦មុឺនដុល្លារ) ដើម្បីចុះឈ្មោះក្នុងបញ្ជីទិញឆ្មាប្រភេទនេះ បើទោះជាត្រូវរង់ចាំរហូតដល់ ៩ខែក៏ដោយ។
មិនតែប៉ុណ្ណោះ Ashera ក៏ត្រូវគេចាត់ទុកថាជាឆ្មាក្នុងស្រុកដ៏ធំបំផុត កម្របំផុត និងថ្លៃបំផុតនៅលើពិភពលោក។ ពួកវាមានកំពស់រហូតដល់ ១ ម៉ែត្រទម្ងន់ប្រហែល ១៥ គីឡូក្រាម ហើយមានអាយុកាលពី ២០ ទៅ ២៥ ឆ្នាំ។ រីឯតម្លៃចាប់ផ្តើមរបស់ឆ្មានេះ បានចុះបញ្ជីដោយក្រុមហ៊ុនថា ២២,០០០ ដុល្លារ ប៉ុន្តែនៅក្នុងការដេញថ្លៃមួយ តម្លៃខ្ពស់បំផុតដែលបានកត់ត្រាសម្រាប់ឆ្មា Ashera ញី គឺរហូតដល់ ១០០,០០០ ដុល្លារ ។ ដូចទៅនឹងវត្ថុប្រណីតៗជាច្រើនទៀត សម្រាប់ថ្នាក់ខ្ពស់នោះ ក្រុមហ៊ុន Lifestyle Pets នឹងលក់តែឆ្មា Ashera ១០០ ក្បាលក្នុងមួយឆ្នាំ ដែលពាក់កណ្តាលនៃចំនួននេះ នឹងត្រូវបានបម្រុងទុកសម្រាប់អតិថិជនអាមេរិក។
ហេតុផលដែលក្រុមហ៊ុនមិនបង្កើតសត្វឆ្មាទាំងនេះច្រើន គឺដោយសារតែពួកគេចង់រក្សាតម្លៃរបស់វា កាន់តែកម្រពួកគេមានតម្លៃខ្ពស់ដែលពួកគេនឹងលក់។ ជាពិសេស អំពីលក្ខណៈពិសេសរបស់វាគឺ ក្បាលរបស់ឆ្មា Ashera គឺមានរាងមូលនិងតូច មានខ្នងវែងស្អាត ឆ្អឹងខ្នងត្រង់ និងជើងវែងស្តើង។ ចំណែកឯត្រចៀកវាមានរាងត្រីកោណ, ភ្នែកមូលធំ ច្រមុះតូចនិងដៅខ្មៅនៅចុងច្រមុះ។

ម្ចាស់់ហាងថែមទាំងបញ្ចាក់បន្ថែមទៀតថា រាល់ម្ចាស់ដែលបានទិញវារួចរាល់ឬធ្វើការកក់ទុក ពួកគេត្រូវតែគិតទុកជាមុនអំពីការចំណាយខ្ពស់ក្នុងការរស់នៅ ព្រោះសត្វឆ្មា Ashera អាចឡើងទម្ងន់ដល់ទៅ ១៥ គីឡូក្រាម ហើយត្រូវការការថែទាំបែបអភិជននិងការចាយវាយថ្លៃៗ។
ទោះបីជាត្រូវបានចាត់ថ្នាក់ជាពូជឆ្មាដ៏ថ្លៃបំផុតក៏ដោយ ក៏ឆ្មា Ashera មានភាពរួសរាយរាក់ទាក់ជាមួយមនុស្ស ជាពិសេសមានភាពស្និទ្ធស្នាល និងទន់ភ្លន់ជាមួយកុមារ។ សត្វផ្សេងទៀតក៏អាចរួមរស់ដោយសន្តិភាពជាមួយឆ្មាទាំងនេះផងដែរ។ លើសពីនេះ Ashera គឺជាឆ្មាដ៏ល្អឥតខ្ចោះបំផុត ពួកវាមានភាពវៃឆ្លាតខ្លាំង ជាមួយនឹងការបញ្ចូលគ្នានៃរូបរាងប្លែកៗ ដែលទាក់ទាញអ្នកដែលបានឃើញពួកវាជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុពិតនាំឲ្យ ស៊ុយអែត ស្ថិតក្នុងប្រទេសមានសុភមង្គលលើលោកក្នុងឆ្នាំ ២០២៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


