ព័ត៌មានអន្ដរជាតិ
អ្នកជំនាញការUN៖តំបន់ហ្គាហ្សាប្រឈមការបំផ្លិចបំផ្លាញទាំងស្រុង
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យមានសកម្មភាពដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញទាំងស្រុងទៅលើជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីនទាំងមូល បានសម្លាប់មនុស្សរាប់សិបនាក់បន្ថែមទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែឧសភានេះ ការវាយលុករបស់យោធាអ៊ីស្រាអែល នាំទៅដល់ការថ្កោលទោសជាអន្តរជាតិកាន់តែខ្លាំង ខណៈទីភ្នាក់ងារអង្គការសហប្រជាជាតិពីមុនបានព្រមានពីមហន្តរាយមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាមរយៈពេល១៩ខែរួចមកហើយ។
អ្នកជំនាញឯករាជ្យជាង២០នាក់ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលពីថ្ងៃពុធថា ពិភពលោកប្រឈមនឹងការសម្រេចចិត្តដ៏រស៉ើប ដើម្បីគ្រប់គ្រងភាពអសកម្មនិងធ្វើជាសាក្សីលើការកាប់សម្លាប់មនុស្សស្លូតត្រង់ឬចូលរួមក្នុងការបង្កើតដំណោះស្រាយដ៏យុត្តិធម៌នៅតំបន់ហ្គាហ្សា។
ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានហៅស្ថានភាពនៅតំបន់ ហ្គាហ្សាថា ជា«ការបំផ្លាញដែលលោកមិនធ្លាប់ឃើញ»។ រីឯនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថា នឹងស្នើសេចក្តីព្រាងសេចក្តីសម្រេចមួយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងគោលបំណង «ស្នើវិធានការបន្ទាន់ ដើម្បីបញ្ឈប់ការសម្លាប់ជនស៊ីវិលស្លូតត្រង់ និងធានាការផ្តល់ជំនួយមនុស្សធម៌» នៅក្នុងតំបន់ហ្គាហ្សា។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់សភាថា ស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank គឺ «កាន់តែមិនអាចអត់ឱនឲ្យបាន»។

គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនជាង១១០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ខណៈមនុស្ស១០០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធភាគច្រើនគឺជាកុមារ។
ទន្ទឹមនឹងនេះដែរ World Central Kitchen (WCK) ដែលដំណើរការហាងនំប៉័ងចុងក្រោយតែមួយដែលនៅតែដំណើរការនៅក្នុងតំបន់ហ្គាហ្សាបានប្រកាសថា ខ្លួនមិនមានការផ្គត់ផ្គង់ការចម្អិនអាហារ ឬធ្វើនំប៉័ងនៅហ្គាហ្សាទៀតទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


