ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ឃើញហ្គាហ្សាខ្ទេចខ្ទី ខ្ញុំមានអារម្មណ៍ល្អ
ក្នុងដំណើរចុះត្រួតពិនិត្យនៅភាគខាងជើងនៃតំបន់ហ្គាហ្សា ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញទូរទស្សន៍ Channel 14 កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា លោកមានអារម្មណ៍ដ៏ល្អ ពេលបានឃើញការបំផ្លិចបំផ្លាញយ៉ាងដំណំនៅក្នុងតំបន់ហ្គាហ្សា។

លោក Katz បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាជាលទ្ធផលនៃ «គោលនយោបាយដោយចេតនា» មួយ ដែលមានគោលដៅលុបបំបាត់រាល់ការគំរាមកំហែង។
បើយោងតាមសារព័ត៌មាន TRT World ក្នុងឱកាសនោះដែរ លោក Katz បានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាដ៏សំខាន់ ដោយលែងប្រើវិធីសាស្ត្រចូលវាយប្រហារ រួចដកខ្លួនចេញដូចមុនទៀតហើយ។ លោកបានថ្លែងយ៉ាងច្បាស់ថា «ជំនួសឱ្យការចូលហើយចេញ កងទ័ពរបស់យើងឥឡូវនេះគឺនៅខាងក្នុង ហើយផ្ទះសម្បែងទាំងឡាយ គឺត្រូវបានបំផ្លាញចោល»។ ក្រៅពីនេះ លោកក៏បានលើកឡើងពីផែនការបង្កើតប៉ុស្តិ៍យោធាថ្មីចំនួន ៣ នៅក្នុងភាគខាងជើងតំបន់ហ្គាហ្សា នៅលើទីតាំងដែលអ៊ីស្រាអែល ធ្លាប់បានដកខ្លួនចេញ កាលពីឆ្នាំ២០០៥។
ប៉ុស្តិ៍យោធាទាំងនេះ ត្រូវបានគេដឹងថា គឺជាកន្លែងស្នាក់នៅរបស់ក្រុមអ្នកតាំងទីលំនៅ ដែលជាជំហានដំបូង សម្រាប់ការបង្កើតជាសហគមន៍ជនស៊ីវិលអចិន្ត្រៃយ៍។ លោក Katz បានអះអាងថា ការបង្កើតប៉ុស្តិ៍ទាំងនេះ គឺមានភាពចាំបាច់ដើម្បីសន្តិសុខ និងដើម្បីពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់នោះ។
សូមជម្រាបថា ជាការឆ្លើយតបនឹងការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែល បានធ្វើសកម្មភាពយោធាវាយបកយ៉ាងធំ ដែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៧៣ ០០០នាក់បាត់បង់ជីវិត ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ហើយមនុស្សជាង ១៧៣ ០០០នាក់ទៀតបានរងរបួស។ រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងនៃតំបន់ហ្គាហ្សា ត្រូវបានកម្ទេចចោល ហើយប្រជាជនស្ទើរតែទាំងអស់នៅក្នុងតំបន់នេះ បានក្លាយជាជនភៀសខ្លួន ដោយសារតែជម្លោះដ៏បង្ហូរឈាមមួយនេះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


