ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចហើយ ដើម្បីដាក់សម្ពាធខ្លាំងក្លាបំផុតលើ រុស្ស៊ី
សហរដ្ឋអាមេរិក ប្រកាសថា ខ្លួនត្រៀមរួចជាស្រេចដើម្បីដាក់សម្ពាធខ្លាំងក្លាបំផុតលើទីក្រុងមូស្គូ ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមបានទេនោះ។

ថ្លែងប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី Tammy Bruce និយាយថា «ប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែអស់ការអត់ធ្មត់ហើយលើបញ្ហាសង្គ្រាមនេះ ដូចដែលគាត់បានបង្ហោះលើបណ្តាញសង្គម Truth Social នាពេលថ្មីៗនេះអ៊ីចឹង»។
លោកស្រីលើកឡើងថា «លោក ត្រាំ អាចងាកមកប្រើគ្រប់មធ្យោបាយ រួមទាំងការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូផងដែរ។ អាមេរិកកំពុងព្រាងវិធានការរឹតបន្តឹងថ្មីៗ ដោយមានការជំរុញពីសំណាក់សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ និងជាអ្នកប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងរុស្ស៊ីគឺលោក Lindsey Graham។ វិធានការនោះក៏នឹងរួមបញ្ចូលទាំងការដាក់ទណ្ឌកម្មរហូតដល់ទៅ៥០០% លើប្រទេសទាំងឡាយណាដែលបន្តទិញប្រេង ឧស្ម័ន និងទំនិញផ្សេងទៀតរបស់រុស្ស៊ីផងដែរ»។

សេចក្តីប្រកាសនេះកើតឡើង២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រាំ និយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មដែលធ្វើឲ្យរុស្ស៊ីភ្ញាក់ផ្អើលបំផុត។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានអំពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី លោកត្រាំអះអាងមុនពេលឡើងយន្តហោះ Air Force One នៅក្នុងទីក្រុង Morristown នៃរដ្ឋ New Jersey កាលពីថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥ ថា «មែនហើយ ពិតជាអ៊ីចឹងមែន! ពូទីន បាញ់រ៉ុកកែតលើទីក្រុងនានានិងសម្លាប់មនុស្ស។ ខ្ញុំមិនពេញចិត្តទាល់តែសោះ។ គាត់សម្លាប់មនុស្សច្រើនណាស់ ខ្ញុំមិនដឹងថាគាត់កើតស្អីទេ»។
ក្រោយមកទៀត ត្រាំ ក៏ព្រមានថា ពូទីន កំពុងលេងភ្លើង ហើយមុននេះថែមទាំងហៅមេដឹកនាំវិមានក្រឹមឡាំងថាជាមនុស្សឆ្កួតថែមទៀតផង ដែលជាហេតុនាំឲ្យមានប្រតិកម្មយ៉ាងក្តៅគគុកពីទីក្រុងមូស្គូ ឈានដល់ការបរិហាថា អាមេរិកមិនសមជាប្រទេសមហាអំណាចឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


