ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើល
ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force One នៅក្នុងទីក្រុង Morristown នៃរដ្ឋ New Jersey កាលពីថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មដែលធ្វើឲ្យរុស្ស៊ីភ្ញាក់ផ្អើលបំផុត។

លោកត្រាំ គំរាមប្រើធម៌ក្តៅបែបនេះ បន្ទាប់ពីលោកហៅប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ថា ជាមនុស្សឆ្កួតមែនទែនហើយ ដោយសារតែមេដឹកនាំវិមានក្រឹមឡាំង នៅតែបន្តសម្លាប់មនុស្សមិនព្រមឈប់វាយប្រហារអ៊ុយក្រែនសោះ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានអំពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ប្រមុខសេតវិមានលើកឡើងថា «មែនហើយ ពិតជាអ៊ីចឹងមែន! ពូទីន បាញ់រ៉ុកកែតលើទីក្រុងនានានិងសម្លាប់មនុស្ស។ ខ្ញុំមិនពេញចិត្តទាល់តែសោះ។ គាត់សម្លាប់មនុស្សច្រើនណាស់ ខ្ញុំមិនដឹងថាគាត់កើតស្អីទេ»។
មុននេះដែរ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រសិនបើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំ ជាក់ជាមិនខាន។

ដ្បិតថាលោក ត្រាំព្រមានម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែលោកពូទីនមិនខ្វល់ឡើយ ដោយនៅតែផ្គើនវាយប្រហារអ៊ុយក្រែន ជាពិសេសនៅថ្ងៃចន្ទដដែលនោះ ទីក្រុងមូស្គូបានបញ្ជូនដ្រូន៣៥៥គ្រឿង បាញ់ស្រោចលើអ៊ុយក្រែន ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះ ក្នុងសង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ។
ការវាយប្រហារចុងក្រោយនេះ គឺជាការបាញ់ស្រោច ៣យប់ជាប់គ្នារបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ហើយក្រៅពីដ្រូន ទីក្រុងមូស្គូក៏បាញ់មីស៊ីលចំនួន៩គ្រាប់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន បញ្ជូនដ្រូន ៣៥៥គ្រឿង បាញ់សន្ធាប់អ៊ុយក្រែនចាស់ដៃធំបំផុតមិនធ្លាប់មាន អត់ខ្វល់សម្តីត្រាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


