Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺពិសធ្យូងត្រូវ​សង្ស័យ​ផ្ទុះ​ការ​ឆ្លង​ក្នុងខេត្ត Nong Bua Lamphu ប្រទេសថៃ

បានផុស

នៅ

មន្ត្រីសុខាភិបាលក្នុងខេត្ត Nong Bua Lamphu នៅ​ភាគឦសាន្ត​​ប្រទេសថៃ បានចាប់ផ្តើមការតាមដានទំនាក់ទំនង​ជា​បន្ទាន់ បន្ទាប់ពីបុរសអាយុ ៦៤​ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាស្រដៀងនឹងជំងឺពិសធ្យូង Anthrax (អង់ត្រាក់)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី៣០ខែឧសភានេះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺ​ដែលសង្ស័យបានកើត​ពងបែក​រមាស់ ​ប្រែ​ទៅជា​ស្នាម​ខ្មៅ បន្ទាប់ពីគាត់​បាន​ចូលរួមបរិភោគ​សាច់គោ​ឆៅ​កាលពី​ថ្ងៃទី​២៣ ខែឧសភា។ លទ្ធផល​មន្ទីរពិសោធន៍​បឋម​បង្ហាញ​ថា ​ទំនង​ជា​មាន​ការ​ឆ្លង​មេរោគ Bacillus anthracis ដែល​ជា​បាក់តេរី​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​អង់​ត្រាក់​។

បុរស​នេះ​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​ដិត​ដល់​នៅ​មន្ទីរពេទ្យ​ ខណៈអាជ្ញាធរ​ខេត្ត​កំពុង​ស្រាវជ្រាវ​រក​ប្រភព និង​តាម​ដាន​ទំនាក់ទំនង។ ចំណែកសំណាករបស់បុរសសង្ស័យកើតជំងឺនេះខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ជាតិសម្រាប់ការបញ្ជាក់បន្ថែម ខណៈដែលអាជ្ញាធរបង្កើនការឃ្លាំមើល និងវិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលដែលអាចកើតមាន។

គួរបញ្ជាក់ថា ជំងឺពិសធ្យូង គឺជាជំងឺធ្ងន់ធ្ងរដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានមេរោគ ឬសាច់ដែលមានមេរោគ ដែលបង្កហានិភ័យខ្ពស់ចំពោះអ្នកកាប់សាច់ អ្នកបរិភោគសាច់ឆៅ និងកម្មករក្នុងឧហ្សាហកម្មសាច់សត្វ។ សត្វដែលអាចឆ្លងមេរោគនេះមានដូចជា គោ ក្របី ពពែ និងចៀម ខណៈសាធារណជន​ត្រូវ​បាន​ជំរុញ​ឱ្យ​ចៀសវាង​ការបរិភោគសាច់​ឆៅ និង​រាយការណ៍​ពី​រោគ​សញ្ញា​ស្បែក​មិន​ប្រក្រតី​ជា​បន្ទាន់៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ជំងឺពិសធ្យូងត្រូវ​សង្ស័យ​ផ្ទុះ​ការ​ឆ្លង​ក្នុងខេត្ត Nong Bua Lamphu ប្រទេសថៃ

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋបាលខេត្តសៀមរាប ស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល បន្តគំាទ្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

សរុ​បការ​ខូចខាតពី​គ្រោះ​រញ្ជួយដីនៅមីយ៉ាន់ម៉ាមានជាង​​១.៨ ពាន់​លានដុល្លារ

នយោបាយ២៨ នាទីutes មុន

ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវថ្មើរជើង (Walk Street) សប្តាហ៍នេះ នឹងមានការសម្តែងល្ខោនខោល និងល្ខោនបាសាក់

Sokha Hotels

ព័ត៌មានពេញនិយម