ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់កត់ត្រាការកើនឡើងសកម្មភាពយោធាដ៏សម្បើមរបស់ចិន រួមទាំងនាវាផ្ទុកយន្តហោះ
តៃវ៉ាន់បានលាតត្រដាងថា ចិនបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះពីរក្រុម នាវាកងទ័ពជើងទឹក រួមទាំងយន្តហោះរហូតដល់ជាង៧០គ្រឿងនៅជុំវិញកោះនេះចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ឧសភា ដែលជាការសម្ញែងកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតមួយរបស់ទីក្រុងប៉េកាំងក្នុងរយៈពេលចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ខែមិថុនានេះ។

មន្ត្រីសន្តិសុខតៃវ៉ាន់ម្នាក់ ដែលនិយាយដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានពណ៌នាទំហំប្រតិបត្តិការរបស់ចិន ពីសមុទ្រលឿង ដល់សមុទ្រចិនខាងត្បូងថា ជា «ការបង្កហេតុជាងពីមុន»។ បន្ថែមពីលើការដាក់ពង្រាយនាវាតាមសមុទ្រ យន្តហោះយោធាចំនួន ៧៥គ្រឿងបានល្បាតប្រយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយនាវាចិនជាច្រើនគ្រឿងដែលមិនមានសញ្ញាសម្គាល់ត្រូវបានគេរកឃើញនៅជិតប្រជុំកោះ Penghu ដែលជាប្រជុំកោះតៃវ៉ាន់។
នាវាចិនមួយចំនួន តាមសេចក្តីរាយការណ៍ បានឆ្លងកាត់ច្រកសមុទ្រកោះ Miyako ប្រទេសជប៉ុនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើការហ្វឹកហ្វឺនរយៈចម្ងាយឆ្ងាយ និងសមយុទ្ធដែនអាកាសរួមគ្នា។ តៃវ៉ាន់មើលឃើញថាសកម្មភាពទាំងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ចិនក្នុងការបំភិតបំភ័យកោះតៃវ៉ាន់។
ការកើនឡើងនេះបានកើតឡើងស្របពេលជាមួយនឹងខួបលើកទីមួយរបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ក្នុងការឡើងកាន់អំណាច និងមុនវេទិកាសន្តិសុខថ្នាក់តំបន់ដ៏សំខាន់មួយនៅក្នុងប្រទេសសិង្ហបុរី។
សម្ពាធយោធាដែលកំពុងកើនឡើងនេះ បន្ថែមទៅលើភាពតានតឹងឆ្លងច្រកសមុទ្រដែលងាយនឹងបង្កជាហេតុរួចទៅហើយ ខណៈដែលទីក្រុងប៉េកាំងនៅតែបន្តបដិសេធអធិបតេយ្យភាពរបស់តៃវ៉ាន់ និងបដិសេធមិនព្រមដកកម្លាំងដើម្បីអះអាងការគ្រប់គ្រងលើកោះនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


