ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បន្តសងសឹកអ៊ុយក្រែនចាស់ដៃ, លើកនេះបញ្ជូនដ្រូនវាយប្រហារដល់ទៅជិត ៥០០គ្រឿង
រុស្ស៊ីបានបើកការវាយប្រហារដែនអាកាសទ្រង់ទ្រាយធំបំផុតមួយនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបញ្ជូនដ្រូនចំនួន៤៧៩គ្រឿងមកបាញ់សន្ធាប់ យ៉ាងចាស់ដៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥។

ការវាយប្រហារនេះ ត្រូវបានបញ្ជាក់ពីកងទ័ពអាកាសអ៊ុយក្រែន ហើយវាត្រូវបានគេដឹងច្បាស់ថា ជាការសងសឹករបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ចំពោះប្រតិបត្តិការ «សំណាញ់ពីងពាង» របស់អ៊ុយក្រែន ដែលាបាញ់កម្ទេចយន្តហោះចម្បាំងរុស្ស៊ីច្រើនគ្រឿង នៅមូលដ្ឋានទ័ព ៥កន្លែង។
យ៉ាងណាក្តី កងទ័ពអាកាសអ៊ុយក្រែន បានអះអាងបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន២៩២គ្រឿង ចំណែកឯប្រទេសប៉ូឡូញឯណោះ ក៏បានចល័តយន្តហោះច្រើនគ្រឿងផងដែរ ព្រោះស្ថានការណ៍តានតឹង។
ភ្លាមៗ គេមិនទាន់ដឹងទេថាតើមានជនរងគ្រោះឬក៏អត់ ឬថាតើមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះ?

នេះគឺជាការសងសឹកចាស់ដៃថ្មីទៀតរបស់លោកពូទីន បន្ទាប់ពីរុស្ស៊ី ក៏បើកការវាយប្រហារទ្រង់ទ្រាយធំផងដែរកាលពីចុងសប្តាហ៍កន្លងទៅ ដោយសម្លាប់មនុស្ស៤នាក់ និងជាង២០នាក់រងរបួស នៅទូទាំងប្រទេសអ៊ុយក្រែន។
ក្រោយការវាយប្រហារនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្រាប់តែបញ្ចេញប្រតិកម្មខ្លាំងៗថា ប្រតិបត្តការ «សំណាញ់ពីងពាង» នោះ ធ្វើឲ្យលោក ពូទីន បានលេស យកទៅបង្កជាសង្គ្រាមធំ។
សូមជម្រាបជាថ្មី នៅក្នុងប្រតិបត្តិការ«សំណាញ់ពីងពាង» អ៊ុយក្រែន បានបើកការវាយប្រហារដោយប្រើដ្រូនចំនួន ១១៧គ្រឿង មានគោលបំណងបំផ្លាញសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ អ៊ុយក្រែនអះអាងថា ការវាយប្រហារបានបំផ្លាញ ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ក្រុងមូស្គូ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក Tu-95, Tu-22M និង Tu-160 ក៏ដូចជាយន្តហោះឈ្លបការណ៍ A-50។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកស្លាប់ព្រោះរុស្ស៊ីវាយសងសឹកអ៊ុយក្រែនកើនឡើងដល់៦នាក់ ខណៈរបួសមាន៨០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


