ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ព្រោះរុស្ស៊ីវាយសងសឹកអ៊ុយក្រែនកើនឡើងដល់៦នាក់ ខណៈរបួសមាន៨០នាក់
របាយការណ៍ចុងក្រោយ បានបង្ហាញថា អ្នកស្លាប់មានយ៉ាងហោចណាស់ ៦នាក់ និងរបួសប្រមាណជា ៨០នាក់ ក្រោយរុស្ស៊ីបានបើកការវាយលុកតាមអាកាសដ៏ធំបំផុតមួយលើអ៊ុយក្រែនកាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ ដោយដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកជាង ៤០០គ្រឿង និងមីស៊ីល ៤៥គ្រាប់ផ្លោងចូលតំបន់ជាច្រើនកន្លែង។

រដ្ឋធានីកៀវ ទទួលរងការវាយប្រហារធ្ងន់ធ្ងរ ជាមួយនឹងអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរងការខូចខាតយ៉ាងដំណំ។ ក្នុងចំណោមអ្នកស្លាប់មានក្រុមអ្នកជួយសង្គ្រោះបន្ទាន់ ៣នាក់ដែលបាត់បង់ជីវិត ក្នុងអំឡុងពេលកំពុងចុះធ្វើប្រតិបត្តិការ។ ការស្លាប់និងរបួសបន្ថែមត្រូវបានរាយការណ៍នៅក្នុងទីក្រុង Lutsk និង Ternopil ជាកន្លែងដែលការវាយប្រហារបានបំផ្លាញផ្ទះ អគារសាធារណៈ និងស្ថាប័នអប់រំ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារនេះ ដោយចាត់ទុកថាជាអំពើភេរវកម្មមានចេតនាសំដៅលើជនស៊ីវិល។ លោកបានអំពាវនាវឲ្យមានការបង្កើនសម្ពាធអន្តរជាតិលើក្រុងមូស្គូ និងបានសង្កត់ធ្ងន់លើតម្រូវការប្រព័ន្ធការពារអាកាសទំនើបដើម្បីការពារប្រទេស។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាង ១០០គ្រឿងរបស់អ៊ុយក្រែនកាលពីថ្ងៃទី១ខែមិថុនាទៅលើគោលដៅយោធារុស្ស៊ី ដោយក្នុងនោះបានបំផ្លាញយន្តហោះចម្បាំងអស់ជាច្រើនគ្រឿង។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែន អះអាងថា ប្រតិបត្តិការរបស់ពួកគេបានផ្តោតតែលើគោលដៅយោធាស្របច្បាប់ប៉ុណ្ណោះ ដែលផ្ទុយពីការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕

ដោយ៖ ឈាង
ចុចអាន៖ ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


