ព័ត៌មានអន្ដរជាតិ
លោក គីម ហៅ ពូទីន ថាជាមិត្តស្លាប់រស់ ហើយផ្ដែផ្ដាំថានឹងឈរជាមួយរុស្ស៊ីជានិច្ច
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងជាថ្មីនូវភក្តីភាពដ៏ខ្ជាប់ខ្ជួនរបស់ប្រទេសលោកចំពោះរុស្ស៊ី ដោយប្រកាសថា កូរ៉េខាងជើងនឹង«ឈរជានិច្ច» ជាមួយទីក្រុងមូស្គូ ដែលនេះគូសបញ្ជាក់ពីទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ។

យោងតាមការចុះផ្សាយនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ការបញ្ជាក់ម្ដងទៀតនូវចំណងមិត្តភាពនេះ ត្រូវបានលោក គីម ធ្វើឡើងនៅក្នុងសារអបអរមួយដែលផ្ញើទៅកាន់មដឹកនាំវិមានក្រឹមឡាំង សម្រាប់ទិវាឯករាជ្យជាតិរបស់រុស្ស៊ី។ នៅក្នុងសារ លោក គីម បានហៅលោក វ៉្លាឌីមៀរ ពូទីន ថាជា «សមមិត្តជាទីស្រឡាញ់បំផុត» និងបានកោតសរសើរទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ីថាជា «ទំនាក់ទំនងពិតប្រាកដរវាងមិត្តស្លាប់រស់»។
លោក គីម បាននិយាយថា «វាគឺជាឆន្ទៈមិនអាចរង្គោះរង្គើរបស់រដ្ឋាភិបាលកូរ៉េខាងជើង និងដោយខ្ជាប់ខ្ជួនរបស់ខ្ញុំផ្ទាល់ ដើម្បីបន្តទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី»។
សូមជម្រាបថា កាលពីខែមេសា ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ជាផ្លូវការថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដើម្បីជំរុញការវាយលុកនៅប្រទេសអ៊ុយក្រែន ដែលជាការទទួលស្គាល់យ៉ាងមុតមាំនៃសម្ព័ន្ធភាពយោធារវាងប្រទេសទាំងពីរ។ ការប៉ាន់ប្រមាណបង្ហាញថា ទាហានកូរ៉េខាងជើងពី ១០ ០០០ ទៅ ១៤ ០០០នាក់ ត្រូវបានដាក់ពង្រាយ។
កិច្ចសហប្រតិបត្តិការរបស់ពួកគេបានពង្រីកលើសពីការបញ្ជូនកងទ័ពទៅទៀត ដោយទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាបានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូនូវកាំភ្លើងធំរាប់លានគ្រាប់ និងមីស៊ីលបាលិស្ទិក ខណៈដែលរុស្ស៊ីជាការតបស្នងបានជួយកូរ៉េខាងជើងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធា និងយន្តហោះគ្មានមនុស្សបើក។
ទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងនេះ ឆ្លុះបញ្ចាំងពីសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងខែមិថុនាឆ្នាំ២០២៤។ សន្ធិសញ្ញាដែលបានចូលជាធរមាននៅក្នុងខែធ្នូឆ្នាំ២០២៤ រួមមាន បទប្បញ្ញត្តិការពារគ្នាទៅវិញទៅមក ដែលតម្រូវឲ្យប្រទេសនីមួយៗផ្តល់ជំនួយយោធាពេញលេញ ប្រសិនបើភាគីម្ខាងទៀតត្រូវបានវាយប្រហារ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


