Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះសំពាធការរងារនិងរៀបការ បុរសចិន សម្រេចចិត្តយករូងភ្នំធ្វើជាផ្ទះស្នាក់នៅជិត៤ឆ្នាំ

បានផុស

នៅ

បុរសម្នាក់មានឈ្មោះថា Min Hengcai អាយុ ៣៥ ឆ្នាំមកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ដោយសារតែគេចពីសំពាធការងារ និងអាពាហ៍ពិពាហ៍ដ៏ហួសហេតុពេកក្នុងជិវិត គាត់បានសម្រេចចិត្តសាងសង់ទីលំរស់ក្នុងរូងភ្នំអស់រយៈពេល៤ ឆ្នាំ។

រូបភាព៖ QQ.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងឆ្នាំ ២០២១ គាត់បានបោះបង់ការងារបើកឡានតាក់ស៊ី ដែលរកបាន១ម៉ឺនយន់ (១,៤០០ដុល្លារ) ក្នុងមួយខែនៅក្នុងទីក្រុង ហើយបានត្រលប់ទៅផ្ទះវិញដើម្បីរស់នៅដោយភាពឯកា។ លោកបាននិយាយថា ខ្លួនបានរកឃើញការងារដែលគ្មានន័យ។ ពីមុនគាត់បានធ្វើការ ១០ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសងបំណុលដែលជំពាក់សាច់ញាតិ។

បុរសដដែលបាននិយាយថា គាត់នៅតែជំពាក់ធនាគារ និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីចំនួន៣០០,០០០យន់ (៤២,០០០ដុល្លារ)។ ក្រោយមក គាត់បានបោះបង់ក្តីសង្ឃឹមក្នុងការទូទាត់សងពួកគេ ដោយបន្ថែមថា សាច់ញាត្តិរបស់គាត់បានលក់ទ្រព្យសម្បត្តិ ដែលអាចប្រើដើម្បីជម្រះបំណុលទាំំងនោះ។

ក្រោយមក បុរសចិនបានផ្លាស់ប្តូរដីមួយចំណែកជារបស់ខ្លួនជាមួយនឹងអ្នកភូមិរួមម្នាក់ ដែលមានទំហំត្រឹមតែមួយភាគបួននៃទំហំរបស់គាត់ ដើម្បីអាចប្រើប្រាស់រូងភ្នំដែលនៅក្បែរនោះ។ គាត់បានចំណាយប្រាក់ ៦ពាន់ដុល្លារអាមេរិក ដើម្បីធ្វើផ្ទះនៅក្នុងរូងភ្នំដែលមានទំហំ ៥០ម៉ែត្រការ៉េ។

រូបភាព៖ QQ.com

ជារៀងរាលថ្ងៃ លោក Min ភ្ញាក់ពីគេងនៅម៉ោង៨ ព្រឹក ចំណាយពេលពេញមួយថ្ងៃអាន ដើរជុំវិញ និងធ្វើការនៅជុំវិញខ្លួន។ ជាទម្លាប់គាត់​គេង​នៅ​ម៉ោង ១០ យប់ ហើយ​ភាគច្រើន​ហូប​បន្លែ​ដែល​គាត់​ដាំខ្លួនឯងប៉ុណ្ណោះ។ គាត់​បាន​និយាយ​ថា គាត់​គ្រាន់​តែ​ចំណាយ​ប្រាក់​លើ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ជាពិសេសលោកថា នេះជា​របៀប​រស់​នៅ ​គឺ​ជា​អ្វី​ដែល​គាត់​សុបិន​អំពី​ពេល​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង​មកម៉្លេះ។

លើសពីនេះ គាត់ក៏បានបង្ហោះអំពីជីវិតផ្ទាល់ខ្លួននៅលើបណ្តាញសង្គមដែលមានអ្នកតាមដាន ៤ម៉ឺននាក់ ហើយអាចរកប្រាក់ចំណូលបានពីការផ្សាយបន្តផ្ទាល់។ គាត់បានដាក់ឈ្មោះរូងភ្នំនោះថា ប្រហោងខ្មៅ ដើម្បីបង្ហាញថា វាជាសកលលោកទាំងមូលរបស់គាត់ ក៏ចង់រំលឹកខ្លួនឯងអំពីភាពមិនសំខាន់របស់គាត់ផងដែរ។

មិនតែប៉ុណ្ណោះ លោក Min បាន​ប្រាប់​ទូរទស្សន៍ Sichuan ថា ​គាត់​បាន​បដិសេធ​ការ​រៀប​ការ​ ព្រោះ​វា​ជាការ​ខ្ជះខ្ជាយ​ពេលវេលា និង​លុយកាក់។

ទោះបីជាយ៉ាងណាក៏ដោយ រឿង​រ៉ាវជីវិត​របស់​គាត់​បាន​ជំរុញ​ឲ្យមាន​ការ​ពិភាក្សា​យ៉ាង​ក្តៅគគុក​តាម​អ៊ីនធឺណិត។ មនុស្សមួយចំនួនបាននិយាយថាលោក Min កុហក ហើយសំដៅលើគ្រាន់តែធ្វើគ្រប់គ្រាន់ដើម្បីទៅដល់កន្លែងមួយទេ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា ទោះ​មិន​បាន​រៀន​ចប់​មធ្យម​សិក្សា​ក៏​ដោយ តែលោកគឺជាទស្សនវិទូ​ពិតៗដែរ៕

រូបភាព៖ QQ.com

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម