ព័ត៌មានអន្ដរជាតិ
តើឥណ្ឌាធ្លាប់ជួបហេតុការណ៍ធ្លាក់យន្តហោះធំៗប៉ុន្មានដង?
ប្រទេសឥណ្ឌាបានជួបគ្រោះមហន្តរាយអាកាសចរណ៍ធំៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដែលបង្កើនការព្រួយបារម្ភជាបន្តបន្ទាប់អំពីសុវត្ថិភាពផ្លូវអាកាសនៅក្នុងប្រទេស ខណៈការធ្លាក់យន្តហោះ Air India នាពេលថ្មីៗនេះ នៅទីក្រុង Ahmedabad ដែលសម្លាប់អ្នកដំណើរ និងអាកាយានិក ២៤១នាក់ គឺជាការបន្ថែមសោកនាដកម្មមួយ ទៅក្នុងបញ្ជីនៃឧបទ្ទវហេតុធ្លាក់យន្តហោះដែលសម្លាប់មនុស្សច្រើន។ នេះបើយោងតានការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី១៣ខែមិថុនានេះ។

ខាងក្រោមនេះជាការណ៍ធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់ប្រទេសឥណ្ឌា៖
ថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ ធ្លាក់យន្តហោះនៅ Kerala
ជើងហោះហើរ Air India Express ដឹកអ្នកដំណើរបានធ្វើមាតុភូមិនិវត្តន៍ដោយសារជំងឺរាតត្បាត COVID-19 ចាកចេញពីទីក្រុងឌូបៃ បានរអិលចេញពីផ្លូវរត់អំឡុងពេលចុះចតក្នុងបេលមានភ្លៀងធ្លាក់ខ្លាំងនៅអាកាសយានដ្ឋាន Kozhikode ក្នុងរដ្ឋ Kerala ។ យន្តហោះ Boeing 737-800 បានដាច់ជាពីរ បន្ទាប់ពីបានក្រឡាប់ចេញពីផ្លូវរត់។ មនុស្ស ១៨ នាក់ រួមទាំងអាកាសយានិកទាំងពីរនាក់បានបាត់បង់ជីវិត និងអ្នកដំណើរជាង១២០ នាក់ផ្សេងទៀតបានរងរបួស។

ថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០១០ ធ្លាក់យន្តហោះពីកំពូលក្នំក្នុងទីក្រុង Mangalore
ជើងហោះហើរ Air India ចេញពីទីក្រុងឌូបៃ រត់ផុតផ្លូវរត់ ខណៈចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Mangalore រដ្ឋ Karnataka ដែលសាងសង់នៅលើកំពូលភ្នំ ធ្វើឲ្យយន្តហោះបានធ្លាក់ពីលើថ្មចោទផ្ទុះឆេះ។ ក្នុងចំណោមមនុស្ស ១៦៦ នាក់នៅលើយន្តហោះ Boeing 737-800 មាន ១៥៨នាក់បានស្លាប់។ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះនៅតែជាគ្រោះថ្នាក់មួយក្នុងចំណោមមនុស្សស្លាប់ច្រើនជាងគេនៅឥណ្ឌា។

ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០០០ ធ្លាក់យន្តហោះនៅទីក្រុង Patna
យន្តហោះ Boeing 737-200 របស់ Alliance Air បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានជាងមួយគីឡូម៉ែត្រពីគោលដៅរបស់ខ្លួននៅទីក្រុង Patna រដ្ឋ Bihar ។ យន្តហោះនេះបានឆាបឆេះបន្ទាប់ពីធ្លាក់ដោយបានសម្លាប់មនុស្សជាង ៥០ នាក់នៅលើយន្តហោះ និងមនុស្ស ៥ នាក់នៅលើដី។

ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ១៩៩៦ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសលើទីក្រុងដេលី
គ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតមួយនៅទូទាំងពិភពលោកបានកើតឡើងនៅពេលដែលយន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតបានបុកគ្នាកណ្តាលអាកាសជាមួយនឹងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Kazakhstan Airlines នៅជិតទីក្រុងដេលី ។ មនុស្ស ៣៤៩ នាក់នៅលើយន្តហោះទាំងពីរត្រូវបានសម្លាប់។ ការប៉ះទង្គិចគ្នានេះ ក្រោយមកត្រូវបានសន្មត់ថាមកពីកំហុសទំនាក់ទំនង និងការកកស្ទះក្នុងលំហអាកាស ដែលធ្វើឱ្យវាក្លាយជាការបុកគ្នាកណ្តាលអាកាសដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៩៣ សោកនាដកម្មយន្តហោះបុកឡានដឹកទំនិញក្នុងក្រុង Aurangabad
យន្តហោះ Boeing 737-200 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយគ្រឿងបានបុករថយន្តដឹកទំនិញ ខណៈហោះចេញពីអាកាសយានដ្ឋានក្នុងក្រុង Aurangabad រដ្ឋ Maharashtra។ យន្តហោះនេះបានធ្លាក់ភ្លាមៗបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៥ នាក់ក្នុងចំណោអ្នកដំណើរទាំង ១១៨ នាក់នៅលើយន្តហោះ។

គួរបញ្ជាក់ថាឧប្បត្តិហេតុនីមួយៗទាំងនេះបាននាំឱ្យមានការអំពាវនាវឱ្យមានការកែលម្អស្តង់ដារសុវត្ថិភាពអាកាសចរណ៍ ការបណ្តុះបណ្តាលអ្នកបើកយន្តហោះកាន់តែប្រសើរ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ។ នៅពេលដែលការស៊ើបអង្កេតបន្តទៅលើការធ្លាក់យន្តហោះ Ahmedabad នាពេលថ្មីៗនេះ អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍កាន់តែត្រូវបានរំលឹកជាថ្មីម្តងទៀតអំពីសារៈសំខាន់ដ៏សំខាន់នៃសុវត្ថិភាពការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ