ព័ត៌មានអន្ដរជាតិ
ប្រទេស៣៦ទៀត រួមទាំងកម្ពុជាដែរ ប្រឈមការរឹតត្បិតឬហាមចូលអាមេរិក
ក្រោយចេញការហាមប្រាមប្រជាជននៃប្រទេសចំនួន១២ចូលទឹកដីអាមេរិក និងបានចេញបញ្ជាឲ្យប្រជាជននៃប្រទេស៤ចាកចេញពីទឹកដីអាមេរិក មានការលេចធ្លាយព័ត៌មានដែលថា រដ្ឋបាលដូណាល់ត្រាំ គ្រោងនឹងដាក់វិធានការហាម ឬរឹតត្បិតដល់ប្រទេស៣៦ផ្សេងទៀត ដោយភាគច្រើនពីតំបន់អាហ្វ្រិក។

កាសែត The Washington Post បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងហាមឃាត់ ឬដាក់ការរឹតត្បិតលើការចូលទៅកាន់សហរដ្ឋអាមេរិកសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៣៦បន្ថែមទៀត។
The Washington Post ដោយយោងលើឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយការណ៍ថា បញ្ជីប្រទេសដែលពលរដ្ឋរបស់ពួកគេអាចប្រឈមមុខនឹងការហាមប្រាមក្នុងការទទួលទិដ្ឋាការរបស់សហរដ្ឋអាមេរិក ឬការរឹតបន្តឹងផ្សេងទៀត រួមមានប្រទេសអាហ្វ្រិកចំនួន ២៥ រួមទាំងប្រទេសអេហ្ស៊ីបដ៏ធំ និងបណ្តាប្រទេសនៃអាស៊ីកណ្តាល និងតំបន់ការ៉ាប៊ីន។
ប្រទេសទាំង៣៦នោះ រួមមានពីទ្វីបអាហ្រ្វិក ២៥ប្រទេស មានដូចជា អង់ហ្គោឡា ប៉េណាំង ប៊ូគីណាហ្វាសូ កាបូវើដ កាមេរូន សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជីប៊ូទី អេត្យូពី ហ្គាបុង ហ្គាំប៊ី ហ្គាណា កូតឌីវ័រ លីប៊ី ម៉ាឡាវី ម៉ូរីតានី នីហ្សេ នីហ្សេរីយ៉ា សេណេហ្គាល់ ស៊ូដង់ខាងត្បូង តង់ហ្សានី អ៊ូហ្គង់ដា ហ្សាំប៊ី ហ្ស៊ីមបាវ៉េ។
ពីបណ្តាប្រទេសក្រៅពីអាហ្វ្រិក រួមមាន ប្រទេស Antigua និង Barbuda; ប៊ូតាន; កម្ពុជា; ដូមីនីកា; SaintKitts & Nevis; សាំងលូសៀ (Saint Lucia) ; SaoTome & Principe; តុងហ្គា; ទូវ៉ាលូ; វ៉ានូអាទូ ជាដើម
ការជូនដំណឹងរបស់ការិយាល័យលើប្រធានបទនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេស Marco Rubio ហើយត្រូវបានបញ្ជូនទៅអ្នកការទូតដែលទទួលខុសត្រូវចំពោះប្រទេសនៅក្នុងបញ្ជី។
ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានចុះហត្ថលេខាលើបទបញ្ចាប្រតិបត្តិ បានហាមឃាត់ជនជាតិនៃប្រទេសចំនួន ១២ មិនឱ្យចូលសហរដ្ឋអាមេរិក និងបានណែនាំការរឹតបន្តឹងសម្រាប់អ្នករស់នៅក្នុងប្រទេសចំនួនប្រាំពីរផ្សេងទៀត។ ការហាមឃាត់ទាំងស្រុងនឹងចូលជាធរមានចំពោះពលរដ្ឋអាហ្វហ្គានីស្ថាន ហៃទី អ៊ីរ៉ង់ យេម៉ែន លីប៊ី មីយ៉ាន់ម៉ា សាធារណរដ្ឋកុងហ្គោ សូម៉ាលី ស៊ូដង់ ឆាដ អេក្វាទ័រហ្គីណេ និងអេរីទ្រា។ លើសពីនេះ ការរឹតបន្តឹងផ្នែកខ្លះនឹងចូលជាធរមានចំពោះជនជាតិប៊ូរុនឌី វ៉េណេស៊ុយអេឡា គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ និងតូមិននីស្ថាន។
ថ្មីៗនេះទៀតសោត អាមេរិកក៏បានចេញបញ្ជាឲ្យប្រជាជនប្រទេស៤ចាកចេញពីអាមេរិក ដូចជាប្រជាជន គុយបា វេណេស៊ុយអេឡា ហៃទី និង នីការ៉ាហ្គា សរុបប្រមាណ៥០ម៉ឺននាក់ ចាកចេញពីសហរដ្ឋអាមេរិក៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


