ព័ត៌មានអន្ដរជាតិ
តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?
អ៊ីស្រាអែល ត្រូវគេស្គាល់ថាជាប្រទេសមានខែលការពារដែនអាកាសដ៏ខ្លាំង ប្រឆាំងការវាយប្រហារពីសត្រូវ យ៉ាងណានៅពេលផ្ទុះជម្លោះជាមួយអ៊ីរ៉ង់, ទីក្រុងតេហេរ៉ង់ បានអះអាងបាញ់មីស៊ីលនិងបញ្ជូនដ្រូនចូលបាញ់ដល់ទីក្រុងធំៗមួយចំនួនក្នុងប្រទេសនេះ ឈានដល់ការសម្លាប់មនុស្សចំនួន២៤នាក់ទៀតផងដែរ។

ជម្លោះធំរវាងសត្រូវទាំងពីរ ចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃសុក្រទី១៣ខែមិថុនានៅពេលអ៊ីស្រាអែលបើកការវាយប្រហារចាស់ដៃលើអ៊ីរ៉ង់។ យ៉ាងណា បើនិយាយពីការរបាញ់របស់អ៊ីរ៉ង់, តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា បើគិតត្រឹមរយៈពេល៤ថ្ងៃ អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ៣៧០គ្រាប់ មកវាយប្រហារអ៊ីស្រាអែល ដោយក្នុងនោះបាញ់ជោគជ័យបាន៣០កន្លែង។
រឿងនេះបានលើកឡើងជាសំណួរថាតើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបមានសមត្ថភាពខ្លាំងក្លាយ បាញ់ធ្លុះខែលការពារដ៏រឹងមាំរបស់អ៊ីស្រាអែលបែបនេះ?

ចម្លើយគឺថា អ៊ីរ៉ង់ប្រើមីស៊ីលបាលិស្ទិក Khaibar ជំនាន់ថ្មី ដែលមានរយៈចម្ងាយ២ ០០០គីឡូម៉ែត្របំពាក់ជាមួយក្បាលគ្រាប់ទម្ងន់១.៥តោនដើម្បី បុកទម្លោះខែលការពាររបស់អ៊ីស្រាអែល។ នេះក៏ជាលើកដំបូងដែរ ដែលអ៊ីរ៉ង់បាញ់មីស៊ីលប្រភេទនេះ វាយប្រហារអ៊ីស្រាអែល។
បើហោះនៅខាងក្រៅបរិយាកាស មីស៊ីល Khaibar មានល្បឿនលឿនជាងសំឡេង១៦ដង ចំណែកបើក្នុងបរិយាកាសវិញ វាលឿនជាងសំឡេង៨ដង។

មីស៊ីលផ្លោង Khaibar ឬត្រូវគេស្គាល់ថាជា Khorramshahr-4 គឺជាអាវុធថ្មីបំផុតនិងមានឥទ្ធិពលជាងគេនៅក្នុងឃ្លាំងអាវុធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ប្រកាសកាលពីពាក់កណ្តាលឆ្នាំ២០២៣ថា ខ្លួនបានធ្វើតេស្តមីស៊ីលនេះដោយជោគជ័យ។
មីស៊ីលនេះត្រូវបានដាក់ឈ្មោះតាមសមរភូមិ Khaibar ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រឥស្លាម។ មីស៊ីល Khaibar មានសមត្ថភាពវាយប្រហារដ៏ជាក់លាក់ ជាមួយល្បឿនដ៏កំពូល និងអាចយកឈ្នះប្រព័ន្ធការពារកម្រិតខ្ពស់បាន។

យោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅសហរដ្ឋអាមេរិក, បច្ចុប្បន្នអ៊ីរ៉ង់មានមីស៊ីលវាយប្រហារយ៉ាងតិច៨ប្រភេទ ដែលហោះបានរយៈចម្ងាយចម្លោះពី៣០០ទៅ២ ៥០០គីឡូម៉ែត្រ ដោយក្នុងនោះ Khaibar គឺជាម៉ូដែលទំនើបបំផុតមួយ ជាមួយនឹងភាពបត់បែនខ្ពស់ និងពេលវេលាបាញ់លឿន។
សម្រាប់តម្លៃវិញ មីស៊ីល Khaibar ត្រូវគេប៉ាន់ស្មានថា មានតម្លៃមួយគ្រាប់ ១លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណេតាន់យ៉ាហ៊ូ និយាយថា «ការសម្លាប់ Khamenei អាចបញ្ចប់ជម្លោះ»
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


