ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ និយាយថា «ការសម្លាប់ Khamenei អាចបញ្ចប់ជម្លោះ»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយជាសាធារណៈថា ការធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei «អាចបញ្ចប់ជម្លោះ» រវាងប្រជាជាតិទាំងពីរ ជាជាងធ្វើឲ្យវាកាន់តែកើនកម្ដៅ។

ក្នុងពេលផ្ដល់បទសម្ភាសជាមួយ ABC News កាលពីថ្ងៃទី១៦ខែមិថុនា លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា ប្រតិបត្តិការបន្សាបការគំរាមកំហែងរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជារឿងត្រឹមត្រូវ ហើយគាត់បានចាត់ទុកលោក Khamenei ថាជា « (Adolf) Hilter សម័យថ្មី»។
បើយោងតាមរបាយការណ៍ថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធផែនការរបស់អ៊ីស្រាអែល ក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយប្រាប់ថា កុំធ្វើរឿងបែបនេះឲ្យសោះ បើមិនដូច្នោះទេនឹងមានរឿងធំជាក់ជាមិនខានឡើយ។ យ៉ាងណាមិញ លោក បេនចាមីន បានច្រានចោលគំនិតនេះ ហើយប្រាប់ថា «វាមិនធ្វើឲ្យជម្លោះកើនឡើងទេ វានឹងបញ្ចប់ជម្លោះ»។
មេដឹកនាំអ៊ីស្រាអែល បានបន្ថែមថា «”សង្រ្គាមជារៀងរហូត” គឺជាអ្វីដែលអ៊ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំយើងទៅកាន់គែមនៃសង្រ្គាមនុយក្លេអ៊ែរ។ តាមពិតទៅ អ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺការទប់ស្កាត់ការឈ្លានពាននេះ ហើយយើងអាចធ្វើដូច្នេះបានដោយប្រឆាំងនឹងកម្លាំងនៃអំពើអាក្រក់»។
នៅថ្ងៃដដែលនោះនៅក្នុងបទសម្ភាសដាច់ដោយឡែកមួយ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក៏បានអះអាងដែរថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។ លោក Herzog បាននិយាយថា «យើងត្រូវកម្ចាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រោះយើងមើលឃើញថា ដំណើរការចរចាគឺគ្មានប្រយោជន៍ទេ ពួកគេ និយាយកុហក ទាំងជាមួយយើង ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត»៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


