ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ជះលុយអស់ជាង ២០០លានដុល្លាររាល់ថ្ងៃ ដើម្បីធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់
ជារៀងរាល់ថ្ងៃ អ៊ីស្រាអែល កំពុងជះលុយយ៉ាងច្រើនសន្ធឹកប្រមាណជា ២០០លានដុល្លារ ទៅ ២៨៥លានដុល្លារ ឬអាចហក់ឡើងដល់ ៧២៥លានដុល្លារ នៅពេលរាប់បញ្ចូលការចំណាយបន្ទាប់បន្សំផ្សេងទៀត នៅក្នុងជម្លោះដ៏ក្ដៅគគុករបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយ The Wall Street Journal កាលពីថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥។

ការចំណាយភាគច្រើន ធ្វើឡើងសម្រាប់ប្រព័ន្ធការពារមីស៊ីលដែលមានតម្លៃថ្លៃ ដូចជា Arrow 3 មានតម្លៃប្រហែល ៤លានដុល្លារក្នុងការបាញ់ស្ទាក់ចាប់មីស៊ីលមួយគ្រាប់ ខណៈ David’s Sling និង Arrow 2 មានតម្លៃចន្លោះពី ៧០ម៉ឺនដុល្លារ ទៅ ៤លានដុល្លារក្នុងការបាញ់ម្ដង។ មីស៊ីលមិនតិចជាង ៤០០គ្រាប់នោះទេ ដែលត្រូវអ៊ីរ៉ង់ផ្លោងដាក់អ៊ីស្រាអែល បើគិតចាប់ពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ការចំណាយផ្សេងៗទៀតរបស់អ៊ីស្រាអែល មានដូចជា ថ្លៃឥន្ធនៈ ការដាក់ពង្រាយយន្តហោះចម្បាំង គ្រាប់បែក និងការដឹកជញ្ជូន។ ជាឧទាហរណ៍ជាក់ស្ដែង គ្រាន់តែថ្លៃចំណាយហោះហើររបស់យន្តហោះចម្បាំង F-35 ក្នុងរយៈពេល១ម៉ោង អ៊ីស្រាអែលត្រូវខាតបង់លុយអស់ ១០ ០០០ដុល្លារ។
វិទ្យាស្ថាន Aaron សម្រាប់គោលនយោបាយសេដ្ឋកិច្ច បានប៉ាន់ប្រមាណថា បើសង្រ្គាមអូសបន្លាយដល់រយៈពេលមួយខែ នោះវាអាចធ្វើឲ្យអ៊ីស្រាអែលខាតបង់ប្រាក់ចំនួន ១២ពាន់លានដុល្លារ។ សេដ្ឋវិទូអ៊ីស្រាអែល លោក Zvi Eckstein បាននិយាយថា «សង្រ្គាមនេះមានតម្លៃថ្លៃជាង(សង្គ្រាមនៅ)ហ្គាហ្សា ឬហេសបូឡា។ គ្រាប់រំសេវ ការការពារ និងការវាយលុក គឺជាការចំណាយដ៏ធំធេង»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


