ព័ត៌មានអន្ដរជាតិ
ប្រជាជនអ៊ីរ៉ង់ រាប់លាននាក់ ចូលរួមពិធីបុណ្យសពមេដឹកនាំកំពូល ជាមួយសម្រែកឈឺចាប់ ឲ្យសងសឹក និងដាក់បណ្តាសាអាមេរិក
មនុស្សរាប់លាននាក់ បានសម្រុកចេញមកប្រមូលផ្តុំគ្នាពេញដងផ្លូវ ក្នុងទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់មេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវបានធ្វើឃាត ដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារអាកាស កាលពីដើមខែមីនា។

ទូរទស្សន៍ Al Jazeera បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ ដែលនិយាយថា ប្រជាជនចូលរួមរំលែកទុក្ខ មានចន្លោះប្រមាណពី ១៥ ទៅ ២០ លាននាក់ បានស៊ូទ្រាំក្រោមកម្តៅថ្ងៃយ៉ាងក្តៅគគុក ក្នុងពិធីបុណ្យសពរយៈពេល ៦ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
ប្រជាជនកាន់ទុក្ខ នាំគ្នាស្លៀកពាក់ខោអាវពណ៌ខ្មៅ ចូលរួមណែនណាន់តាន់តាប់ ក្នុងបរិវេណវិហារឥស្លាម Imam Khomeini Grand Mosalla ដែលជាកន្លែងតម្កល់សព Ayatollah ក្នុងមឈូសកញ្ចក់គ្របដណ្តប់ដោយទង់ជាតិ។

ទោះកំពុងមានទុក្ខធំយ៉ាងណា អ្នកចូលរួមដ៏ច្រើនលើសលប់ ក៏មានកាន់បដាពណ៌ក្រហម ដែលតំណាងឲ្យការសងសឹកដោយឈាម ព្រមទាំងស្រែកខ្លាំងៗ ដាក់បណ្តាសាឲ្យ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល វិនាស។
ក្នុងពិធីនោះ តំណាង និងប្រមុខរដ្ឋមកពីបណ្តាប្រទេសជាង ១០០ រួមមានទាំង អ៊ីរ៉ាក់ ប៉ាគីស្ថាន តួកគី និងអាស៊ែបៃហ្សង់ ផងដែរ បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ ជាលើកចុងក្រោយ។

ជាវិធានការគ្រប់គ្រងសន្តិសុខ រដ្ឋាភិបាល បានបិទផ្លូវដឹកជញ្ជូនសំខាន់ៗទាំងស្រុង នៅក្នុងរដ្ឋធានី ថែមទាំងបិទទីតាំងសាធារណៈ និងលំហអាកាសក្នុងស្រុក ទៀតផង។
សូមជម្រាបជាថ្មី លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ រួមជាមួយសមាជិកគ្រួសារជាច្រើននាក់ ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ពិធីបុណ្យសពរបស់លោក ត្រូវបានពន្យារពេលអស់រយៈពេលជាងបួនខែ ដោយសារសង្គ្រាម ផ្ទុះឡើងខ្លាំងទៅៗ។ យ៉ាងណា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា ពិធីនេះ ក៏សម្រេចធ្វើឡើងជាផ្លូវការ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


