ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមរួចរាល់សម្រាប់កិច្ចចរចាថ្មីទៀត ជាមួយអ៊ុយក្រែន
ថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីក្នុងទីក្រុងមីនស្កិ៍ នៃប្រទេសបេឡារុស កាលពីថ្ងៃសុក្រទី២៧ខែមិថុនាឆ្នាំ២០២៥, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូត្រៀមរួចជាស្រេចសម្រាប់កិច្ចចរចាជុំទី៣ជាមួយអ៊ុយក្រែន ក្នុងគោលបំណងបញ្ចប់សង្គ្រាមរយៈពេលជាង៣ឆ្នាំ។

លោកពូទីននិយាយថា ប្រធានក្រុមចរចាទាំងពីរ នៅតែបន្តទាក់ទងគ្នាជាប់ជានិច្ច។ សេចក្តីព្រាងនៃសំណើទាំងពីខាងរុស្ស៊ីនិងអ៊ុយក្រែន គួរតែបង្កើតជាមូលដ្ឋាននៃការចរចាបន្ទាប់ទៀត ហើយភាគីទាំងពីរក៏ត្រូវឯកភាពគ្នាលើទីតាំងនិងពេលវេលានៃការចរចាលើកនេះផងដែរ។
យ៉ាងណា មេដឹកនាំវិមានក្រឹមឡាំងមិនលម្អិតឡើយលើរឿងនេះ ទុកឲ្យមន្ត្រីប្រទេសទាំងពីរធ្វើការជាមួយគ្នាលើជំហានបន្ទាប់។
សូមជម្រាបថា ការចរចាផ្លូវការលើកទី១រវាងភាគីទាំងពីរ គឺរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី កាលពីថ្ងៃទី១៦ខែឧសភា។

ពេលនោះ គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចាយពេលជិត២ម៉ោង ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមទេ ប៉ុន្តែភាគីទាំងពីរសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយការឯកភាពដោះដូរឈ្លើយសឹកគ្នាម្ខាង ១ ០០០នាក់។
កិច្ចពិភាក្សាលើកទី២ ក៏រៀបចំនៅទីក្រុងអ៊ីស្តង់ប៊ុលដដែល កាលពីថ្ងៃទី២ខែមិថុនា។ ចំពោះលទ្ធផលវិញ ភាគីទាំងពីរក៏នៅតែយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសគ្នា ប៉ុណ្ណោះ។
ការពិភាក្សាស្តីពីបទឈប់បាញ់នៅតែជាប់គាំង។ អ៊ុយក្រែនបានស្នើសុំបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដើម្បីជួយសម្រួលដល់ការចរចាបន្ថែមទៀត ប៉ុន្តែរុស្ស៊ីបានច្រានចោល ដោយផ្តល់ជំនួសមកវិញនូវបទឈប់បាញ់រយៈពេលខ្លីនៅក្នុងតំបន់ជាក់លាក់ ដើម្បីជួយសង្គ្រោះ និងស្វែងរកសាកសពទាហានដែលបាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បង្ហាញសមាសភាពគណៈប្រតិភូ សម្រាប់ការចរចាសន្តិភាពថ្មី ជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


