ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សុំឲ្យអាមេរិកជួយ ក្រោយរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើ អ៊ុយក្រែន
បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី២៩ខែមិថុនាឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវសុំឲ្យអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ជួយខ្លួន ជាពិសេសតាមរយៈការផ្តល់ខែលការពារមីស៊ីលតែម្តង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X ក្រោយរុស្ស៊ីបើកប្រតិបត្តិការនោះ, លោកហ្សេលេនស្គី សរសេរថា ទីក្រុងមូស្គូនឹងមិនបញ្ឈប់ឡើយ ដរាបណាពួកគេមានសមត្ថភាពធ្វើការវាយប្រហារទ្រង់ទ្រាយធំ។ គ្រាន់តែសប្តាហ៍នេះ មានមីស៊ីលជាង ១១៤គ្រាប់, ដ្រូនជាង ១ ២៧០គ្រឿង និងគ្រាប់បែកជិត ១ ១០០គ្រាប់ទៅហើយ។ កន្លងមកលោកពូទីនបានសម្រេចចិត្តថា គាត់នឹងបន្តធ្វើសង្រ្គាម បើទោះជាពិភពលោកអំពាវនាវរកសន្តិភាពក៏ដោយ។
លោកហ្សេលេនស្គីបន្តថា «សង្រ្គាមនេះគួរតែបញ្ចប់ហើយ — ចាំបាច់ត្រូវតែដាក់សម្ពាធលើជនឈ្លានពាន ហើយការការពារក៏ដូចគ្នាដែរ។ ត្រូវមានការការពារពីមីស៊ីលបាលីស្ទិកនិងមីស៊ីលផ្សេងទៀត, ពីយន្តហោះគ្មានមនុស្សបើកនិងពីអំពើភេរវកម្ម។ អ៊ុយក្រែនត្រូវពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ជារឿងដែលការពារអាយុជីវិតបានយ៉ាងល្អបំផុត។ ទាំងនេះគឺជាប្រព័ន្ធរបស់អាមេរិក ដែលយើងត្រៀមទិញ។ យើងពឹងផ្អែកលើភាពជាអ្នកដឹកនាំ ឆន្ទៈនយោបាយ និងការគាំទ្រពីសហរដ្ឋអាមេរិក អឺរ៉ុប និងដៃគូទាំងអស់របស់យើង។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានជួយ»។

ការអំពាវនាវរបស់លោកហ្សេលេនស្គី កើតឡើងភ្លាមៗបន្ទាប់ពី រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើអ៊ុយក្រែន ដោយបានបាញ់មីស៊ីលនិងដ្រូន សរុបចូលគ្នាជាង ៥០០គ្រាប់និងគ្រឿង ដាក់គោលដៅនានា។
រុស្ស៊ីប្រកាសថា ខ្លួនបានវាយប្រហារចេញពីយន្តហោះនិងនាវាចម្បាំង កំណត់គោលដៅលើទីតាំងឧស្សាហកម្មការពារជាតិនិងរោងចក្រចម្រាញ់ប្រេងអ៊ុយក្រែន ដោយក្នុងប្រតិបត្តិការនោះខ្លួនបានប្រើអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ផងដែរ។

ដ្បិតតែអ៊ុយក្រែនថាខ្លួនស្ទាក់ចាប់មីស៊ីលបានច្រើនគ្រាប់ក៏ពិតមែន ប៉ុន្តែទីក្រុងមូស្គូ បានប្រកាសថា ខ្លួនសម្រេចបានគោលដៅធំធេងក្នុងការវាយប្រហារនេះ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបានវាយប្រហារជាមួយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៤គ្រាប់, មីស៊ីល Kh-101, Kalibr និង Iskander-K ចំនួន៤៦គ្រាប់, មីស៊ីលយុទ្ធសាស្ត្រ Iskander-M ៧គ្រាប់, កាំជ្រួចការពារដែនអាកាស S-300 ចំនួន៣គ្រាប់និងដ្រូនអត្តឃាត Geran រួមជាមួយយន្តហោះបញ្ឆោតចំនួន ៤៧៧គ្រឿង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់មីស៊ីលនិងដ្រូនជាង ៥០០គ្រាប់/គ្រឿង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង