ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់មីស៊ីលនិងដ្រូនជាង ៥០០គ្រាប់/គ្រឿង
រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើអ៊ុយក្រែន ដោយត្រឹមមួយយប់ កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានបាញ់មីស៊ីលនិងដ្រូនជាង ៥០០គ្រាប់/គ្រឿង ដាក់គោលដៅនានា។

តាមការបញ្ជាក់ពីកងទ័ពអាកាសទីក្រុងកៀវ, ការវាយប្រហាររបស់រុស្ស៊ី កើតឡើងនៅរាត្រីថ្ងៃអាទិត្យទី២៩ខែមិថុនាឆ្នាំ២០២៥ ប៉ុន្តែអាវុធភាគច្រើនត្រូវបានស្ទាក់ចាប់ប៉ុន្តែក៏មានខ្លះ បាញ់ចំគោលដៅផងដែរ។
ទន្ទឹមនោះរុស្ស៊ីប្រកាសថា ខ្លួនបានវាយប្រហារចេញពីយន្តហោះនិងនាវាចម្បាំង កំណត់គោលដៅលើទីតាំងឧស្សាហកម្មការពារជាតិនិងរោងចក្រចម្រាញ់ប្រេងអ៊ុយក្រែន ដោយក្នុងប្រតិបត្តិការនោះខ្លួនបានប្រើអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ផងដែរ។
ដ្បិតតែអ៊ុយក្រែនថាខ្លួនស្ទាក់ចាប់មីស៊ីលបានច្រើនគ្រាប់ក៏ពិតមែន ប៉ុន្តែទីក្រុងមូស្គូ បានប្រកាសថា ខ្លួនសម្រេចបានគោលដៅធំធេងក្នុងការវាយប្រហារនេះ។

ស្នូរផ្ទុះត្រូវបានគេឮក្នុងខេត្តនានាទូទាំងប្រទេសអ៊ុយក្រែន រួមមានដូចជា Lviv, Poltava, Mykolaiv, Dnipropetrovsk និង Cherkasy ខណៈមានការបញ្ជាក់ថា មនុស្ស៦នាក់រងរបួសប៉ុន្តែមិនមានអ្នកស្លាប់ទេ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបានវាយប្រហារជាមួយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៤គ្រាប់, មីស៊ីល Kh-101, Kalibr និង Iskander-K ចំនួន៤៦គ្រាប់, មីស៊ីលយុទ្ធសាស្ត្រ Iskander-M ៧គ្រាប់, កាំជ្រួចការពារដែនអាកាស S-300 ចំនួន៣គ្រាប់និងដ្រូនអត្តឃាត Geran រួមជាមួយយន្តហោះបញ្ឆោតចំនួន ៤៧៧គ្រឿង។
យោងតាមសេចក្តីរាយការណ៍របស់ Military Watch Magazine, ការវាយប្រហារថ្ងៃអាទិត្យក៏ជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសរុស្ស៊ីផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ត្រៀមរួចរាល់សម្រាប់កិច្ចចរចាថ្មីទៀត ជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


