ព័ត៌មានអន្ដរជាតិ
ចារកម្មអ៊ុយក្រែន ប្រាប់ថា ឡាវនឹងបញ្ជូនទ័ពទៅជួយរុស្ស៊ី ដូចកូរ៉េខាងជើងដែរ
ចារកម្មយោធាអ៊ុយក្រែនរាយការណ៍ថា ឡាវកំពុងរៀបចំបញ្ជូនកងកម្លាំងទៅជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅក្រោមលេសថាជាប្រតិបត្តិការជួយបោសសម្អាតមីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NK News នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥។

យោងតាមចារកម្មអ៊ុយក្រែន វិមានក្រឹមឡាំងកំពុងរៀបចំដាក់ពង្រាយក្រុមវិស្វករយោធាឡាវរហូតដល់ ៥០នាក់ជាផ្លូវការ ដើម្បីជួយដល់ប្រតិបត្តិការបោសសម្អាតមីន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។ លើសពីនេះ ឡាវក៏អាចនឹងបញ្ជូនក្រុមបន្ថែមទៀតទៅជួយព្យាបាលទាហានរុស្ស៊ីដែលរងរបួសផងដែរ។
ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន HUR បាននិយាយថា «ប្រទេសរុស្ស៊ី ក្រោមការក្លែងបន្លំជាសកម្មភាពមនុស្សធម៌ កំពុងព្យាយាមធ្វើឲ្យស្របច្បាប់នូវវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដោយប្រើប្រាស់ពួកគេយ៉ាងមានប្រសិទ្ធភាពដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន»។
រុស្ស៊ីកំពុងបង្ហាញថា ការដាក់ពង្រាយនេះជាបេសកកម្មមនុស្សធម៌ ប៉ុន្តែចារកម្មអ៊ុយក្រែនព្រមានថា វាអាចជួយពង្រឹងជំហរយោធារបស់រុស្ស៊ីនៅជិតជួរមុខ។ ការប្រើប្រាស់បុគ្គលិកយោធាបរទេសក្លែងខ្លួនជាបុគ្គលិកជំនួយ ឆ្លុះបញ្ចាំងពីការខិតខំកាន់តែខ្លាំងរបស់វិមានក្រឹមឡាំង ក្នុងការកៀងគរកងកម្លាំងមកពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។
ទោះបីជាចំនួនទាហានឡាវត្រូវបានគេជឿថាមានតិចតួចក៏ដោយ ក៏អ៊ុយក្រែនអះអាងថា នេះនឹងក្លាយជាលើកទីមួយហើយដែលប្រទេសអាស៊ីអាគ្នេយ៍បានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។ មន្ត្រីទីក្រុងកៀវ ព្រមានថា នេះជាជំហានដ៏គ្រោះថ្នាក់ ហើយអាចលើកទឹកចិត្តប្រទេសផ្សេងទៀតឲ្យគាំទ្រដោយសម្ងាត់ចំពោះកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ ឡាវមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការលើរបាយការណ៍នេះទេ។
គួរបញ្ជាក់ថា កន្លងមក មានតែប្រទេសកូរ៉េខាងជើងមួយប៉ុណ្ណោះ ដែលហ៊ានចេញមុខចេញមាត់អះអាងថា ខ្លួនពិតជាបញ្ចេញទ័ពទៅជួយរុស្ស៊ីវាយអ៊ុយក្រែនពិតប្រាកមែន។ បើតាមរបាយការណ៍នាពេលថ្មីៗនេះ កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទាហានរហូតដល់ ៣០ ០០០នាក់បន្ថែមទៀត ដើម្បីគាំទ្រដល់រុស្ស៊ី ខណៈនាពេលមុនៗ មានការបញ្ជូនកងកម្លាំងប្រហែល ១២ ០០០នាក់រួចមកហើយ។ ជាថ្នូរនឹងការបញ្ជូនទ័ព កូរ៉េខាងជើងបានទទួលអាវុធ និងបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូមកវិញ តួយ៉ាងដូចជា ប្រព័ន្ធការពារដែនអាកាស Panstir S1 និងបច្ចេកវិទ្យាសម្រាប់ផលិតដ្រូន Shahed KPI ជាដើម៕
ដោយ៖ ឈាង
ចុចអាន៖ ចារកម្មអ៊ុយក្រែន ប្រាប់ថា កូរ៉េខាងជើងនឹងបញ្ជូនទ័ពបន្ថែម ៣០ ០០០នាក់ទៅរុស្ស៊ី
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


