ព័ត៌មានអន្ដរជាតិ
ចារកម្មអ៊ុយក្រែន ប្រាប់ថា កូរ៉េខាងជើងនឹងបញ្ជូនទ័ពបន្ថែម ៣០ ០០០នាក់ទៅរុស្ស៊ី
ចារកម្មយោធារបស់អ៊ុយក្រែន ព្រមានថា កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទាហានរហូតដល់ ៣០ ០០០នាក់បន្ថែមទៀត ដើម្បីគាំទ្ររុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ដែលបង្កើនការចូលរួមរបស់ក្រុងព្យុងយ៉ាងកាន់តែខ្លាំងឡើងនៅក្នុងការប្រយុទ្ធជួរមុខ។

លោក Kyrylo Budanov ប្រធានផ្នែកចារកម្មការពារជាតិអ៊ុយក្រែន បាននិយាយថា «លោក គីម ជុងអ៊ុន (មេដឹកនាំកូរ៉េខាងជើង) កំពុងរៀបចំបញ្ជូនទាហានរាប់ម៉ឺននាក់ទៀត ដើម្បីពង្រឹងការវាយលុកនាពេលខាងមុខរបស់រុស្ស៊ី»។ ការដាក់ពង្រាយលើកនេះ នឹងមានចំនួនលើសមុនប្រហែលជិត៣ដង បើធៀបនឹងការបញ្ជូនទ័ពរបស់ក្រុងព្យុងយ៉ាងកាលពីឆ្នាំមុន ដែលមានកងកម្លាំងប្រមាណ ១២ ០០០នាក់នៅតំបន់ Kursk។
បើយោងតាមការចុះផ្សាយរបស់ CNN ក្នុងអំឡុងពេល២ខែខាងមុខ វានឹងអាចមានប្រតិបត្តិការទ្រង់ទ្រាយធំមួយរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ក្រោយពីការដាក់ពង្រាយទ័ពក្នុងចំនួនដ៏ច្រើនបែបនេះរបស់កូរ៉េខាងជើង។ ការព្រមាននេះ ធ្វើឡើងគាប់ជួនគ្នាទៅនឹងរបាយការណ៍ដែលថា មានការសង្កេតឃើញកប៉ាល់ធំៗ និងយន្តហោះដឹកទំនិញនៅអាកាសយានដ្ឋាន Sunan របស់ប្រទេសកូរ៉េខាងជើង ដូចគ្នាទៅនឹងការដាក់ពង្រាយកងទ័ពកាលពីឆ្នាំមុនទៅកាន់ប្រទេសរុស្ស៊ីអ៊ីចឹងដែរ។
ចារកម្មអ៊ុយក្រែន បានឲ្យដឹងទៀតថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ខ្លួនមានសមត្ថភាពពេញលេញក្នុងការផ្តល់ការហ្វឹកហ្វឺន និង«ឧបករណ៍ចាំបាច់ សព្វាវុធ និងគ្រាប់រំសេវ» ដើម្បីនាំទាហានក្រុងព្យុងយ៉ាងទៅកាន់សមរភូមិមុខឲ្យបានលឿនតាមដែលអាចធ្វើបាន។
សូមជម្រាបជាថ្មីថា ការដាក់ពង្រាយនេះ បង្ហាញពីភាពជាដៃគូស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង ជាពិសេសបន្ទាប់ពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកកាលពីខែមិថុនាឆ្នាំ២០២៤។ ជាថ្នូរនឹងការបញ្ជូនទ័ព កូរ៉េខាងជើងបានទទួលអាវុធ និងបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូមកវិញ តួយ៉ាងដូចជា ប្រព័ន្ធការពារដែនអាកាស Panstir S1 និងបច្ចេកវិទ្យាសម្រាប់ផលិតដ្រូន Shahed KPI ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


