ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលព្យុះភ្លៀងនៅរដ្ឋភាគខាងជើងឥណ្ឌា បណ្តាលឲ្យមនុស្ស ៧៨នាក់ស្លាប់
ចូលដល់ខែកក្កដានេះ ផ្នែកមួយចំនួននៃពិភពលោកកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិសូម្បីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ យ៉ាងណា នៅឯប្រទេសឥណ្ឌាក្នុងទ្វីបអាស៊ីវិញ ក៏ត្រូវព្យុះភ្លៀងវាយប្រហារធ្ងន់ធ្ងរផងដែរ ខណៈគិតត្រឹមថ្ងៃចន្ទទី៧ តួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលព្យុះភ្លៀងមូសុងក្នុងរដ្ឋ Himachal Pradesh ភាគខាងជើង បានកើនឡើងដល់៧៨នាក់ហើយ។

ក្នុងសេចក្តីរាយការណ៍របស់ Anadolu, មជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នរបស់រដ្ឋនេះ អះអាងថា ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១២១នាក់ទៀតរងរបួស និង៣៧នាក់កំពុងបាត់ខ្លួន។
ជុំវិញបញ្ហានេះ អាជ្ញាធរឥណ្ឌាបានបញ្ជូនកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋទៅតំបន់សំខាន់ៗរួចហើយ ដើម្បីបើកប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ជាពិសេសនៅតំបន់ Mandi និង Kullu ដែលជាកន្លែងមានអ្នកបាត់ខ្លួនច្រើន។

ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមឥណ្ឌា ក៏បានចេញការព្រមានពណ៌ក្រហម (កម្រិតខ្ពស់) ផងដែរសម្រាប់ស្រុក Mandi, Kangra និង Sirmaur ព្រោះបើតាមការព្យាករ ទីនោះនឹងប្រឈមជាមួយភ្លៀងធ្លាក់ខ្លាំងបំផុតនៅប៉ុន្មានថ្ងៃខាងមុខ។
សូមជម្រាបថា រដូវមូសុងនៅប្រទេសឥណ្ឌា តែងចាប់ផ្តើមក្នុងខែមិថុនា បន្តរហូតដល់ខែកញ្ញា ហើយក្នុងអំឡុងពេលនោះ វាតែងបង្កឲ្យមានព្យុះភ្លៀង ទឹកជំនន់រហ័ស និងបំណាក់ សម្លាប់មនុស្សរាល់ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់នៅភាគខាងជើងឥណ្ឌា ឆក់យកជីវិតមនុស្ស៣នាក់ និងបាត់ខ្លួនរាប់សិបនាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


