ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញថៃបើកផ្លូវឲ្យផែថងថានសុំពន្យាពេល ប៉ុន្តែ NACC ត្រៀមចាត់វិធានការបន្ត
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ជាសាធារណៈណាមួយដែលបានអះអាងថា នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ បានស្នើសុំពន្យាពេលសម្រាប់ការដាក់ការឆ្លើយបញ្ជាក់ទៅកាន់តុលាការធម្មនុញ្ញដែលបានសម្រេចព្យួរតំណែងតួនាទីរបស់លោកស្រីនោះទេ បើទោះបីជាលោកស្រីមានសិទ្ធិស្នើសុំពន្យាពេលក៏ដោយ។

តាមសេចក្តីរាយការណ៍របស់ សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ខែកក្កដានេះ ប្រធានតុលាការធម្មនុញ្ញលោក Nakharin Mektrairat បានអះអាងថា លោកស្រី ផែថងថាន អាចស្នើពន្យាពេលដើម្បីដាក់ការឆ្លើយការពាររបស់ខ្លួនក្នុងសំណុំរឿងរំលោភបទដ្ឋានរដ្ឋធម្មនុញ្ញនេះ។
មានសេចក្តីរាយការណ៍ថា លោកស្រី ផែថងថាន នឹងស្នើសុំពន្យាពេលឲ្យបានយូរបំផុតក្នុងបណ្តឹងប្រឆាំងនឹងលោកស្រី ដើម្បីមានពេលវេលាគ្រប់គ្រាន់ធ្វើសកម្មភាព ទាញទំនុកចិត្តពីសាធារណៈជន លើរដ្ឋាភិបាលរបស់លោកស្រី ប៉ុន្តែ នាយករដ្ឋមន្ត្រី ផែថងថាន ក៏ត្រូវប្រឈម នឹងបណ្តឹងដូចគ្នានេះ ដែលត្រូវស៊ើបអង្កេតដោយ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ (NACC)។
NACC នៅថ្ងៃទី១៤ខែកក្កដានេះ បានបោះឆ្នោតជាឯកច្ឆន្ទៈទទួលយកបណ្តឹងរបស់ព្រឹទ្ធសមាជិក៣៦រូបដែលបានដាក់ពាក្យប្តឹងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយចោទប្រកាន់ពីប្រព្រឹត្តប្រាសចាកបទដ្ឋានរដ្ឋធម្មនុញ្ញ និង ខ្វះសុចរិតភាព។ ការទទួលយករបស់ NACC គឺនៅពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលលោកស្រី ផែថងថាន ត្រូវដាក់ការឆ្លើយបញ្ជាក់ទៅកាន់តុលាការធម្មនុញ្ញ។
ស្របគ្នានេះដែរ សេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បានអះអាងថា លោកស្រីផែថងថាន នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនស្នើសុំពន្យាពេលឲ្យបានកាន់តែយូរបំផុតតាមការកំណត់របស់ច្បាប់ ដើម្បីទាញពេលវេលាឲ្យបានយូរសម្រាប់ការស្តារទំនុកចិត្តពីសាធារណៈជនវិញ។
ក្នុងករណីមានការស្នើសុំពន្យាពីលោកស្រី ផែថងថាន កាលបរិច្ឆេទចុងក្រោយបន្ទាប់សម្រាប់ការឆ្លើយបញ្ជាក់របស់លោកស្រី គឺនៅថ្ងៃទី៣១ខែកក្កដា។
ក្នុងពេលដែលតុលាការធម្មនុញ្ញសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រី របស់លោកស្រីកាលពីថ្ងៃទី១ខែកក្កដា លោកស្រី បានឆ្លើយនឹងអ្នកសារព័ត៌មានថា លោកស្រីនឹងប្រើប្រាស់ពេលវេលា១៥ថ្ងៃដែលនឹងផុតកំណត់នៅថ្ងៃទី១៦ខែកក្កដា ឆ្លើយបំភ្លឺជាមួយតុលាការ។
នៅពេលដែលការដាក់ពាក្យឆ្លើយបំភ្លឺបានទៅដល់ដៃតុលាការធម្មនុញ្ញ ក្រុមសមាជិកព្រឹទ្ធសភាដែលដាក់ពាក្យប្តឹងនោះ នឹងមានពេល១៥ថ្ងៃដើម្បីឆ្លើយតប ហើយការសម្រេចរបស់តុលាការត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើងក្នុងពេលណាមួយក្នុងរយៈពេល៦០ថ្ងៃចាប់ពីថ្ងៃព្យួរតួនាទីកាលថ្ងៃទី១ខែកក្កដានោះមក៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


