ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ស្នើរាជទានទោសពីមហាក្សត្រ លោក អានុទីន ក៏ចុះហត្ថលេខារួចដែរ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយថា លោកបានចុះហត្ថលេខាលើលិខិតស្នើសុំព្រះរាជទានទោសចុងក្រោយរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលត្រូវបានបញ្ជូនបន្តសម្រាប់ការពិចារណាពីព្រះមហាក្សត្រ។ យោងសារព័ត៌មានថៃ។

តាមសេចក្តីរាយការណ៍ លិខិតស្នើសុំរាជទានទោសពីមហាក្សត្រថៃដើម្បីផ្តល់សិទ្ធិសេរីភាពឲ្យលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលត្រូវបានចាប់បញ្ជូនខ្លួនទៅឃុំឃាំងក្រោយការប្រកាសសាលក្រមកាលដើមខែកញ្ញានោះ ត្រូវបានគេរង់ចាំតាំងពីអាណត្តិកាន់តំណែងរបស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong។
ឯកសារសម្ងាត់ ដែលមានចំនួន១១ទំព័រ ដែលចុះហត្ថលេខាដោយ លោក Tawee Sodsong បានកត់សម្គាល់ថា ថាក់ស៊ីន បានទទួលយកសាលក្រមរបស់តុលាការកំពូល អនុវត្តទោសរបស់គាត់ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងឋានៈជានាយករដ្ឋមន្ត្រី។
វាបានលើកឡើងពីដីការបស់តុលាការកំពូលក្នុងសំណុំរឿងដែលកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ កាលថ្ងៃ៩ខែកញ្ញា ឆ្នាំ ២០២៥ ជុំវិញបណ្តឹងចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដោយសាលក្រមនោះ បានកាត់ទោសលោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងបានណែនាំឲ្យមានការលើកលែងទោស។ នេះយោងតាម Thai Enquirer។
នាយករដមន្ត្រី អានុទីន ក៏បានបដិសេធថា ការបន្តត្រួតពិនិត្យច្បាប់របស់ក្រសួងយុត្តិធម៌ស្តីពីការផ្ទេរអ្នកទោស ការព្យួរទោស និងការឃុំខ្លួនជំនួស គឺជាហេតុផលនយោបាយដើម្បីរារាំងលោកថាក់ស៊ីនពីការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខប៉ុណ្ណោះ។
ការកែប្រែនេះ បញ្ជាដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Rutthaphon Naowarat ដោយផ្អែកលើការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយលើការព្យាបាលអ្នកទោសដែលទទួលបានការលើកលែងប្រកបដោយសក្តានុពល៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


