Connect with us

ព័ត៌មានអន្ដរជាតិ

មេគុកប្រាប់មូលហេតុ ដែលលោកថាក់ស៊ីន មិនអាចលាងលូ តែមកធ្វើគ្រូវិញ

បានផុស

នៅ

បន្ទាប់ពីបង្ហាញនូវផែនការថ្មីក្នុងការនាំលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងពន្ធនាគារ, កាលពីថ្ងៃទី ១០ តុលា មណ្ឌល​កែប្រែថៃបានពន្យល់ពីហេតុផល ដែលមិនអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីវ័យ៧៦ឆ្នាំ សម្អាតលូ ពោលគឺផ្តោតសំខាន់គឺទៅលើសន្តិសុខ បញ្ហានយោបាយ និងតម្រូវការសម្រាប់តំបន់ដាច់ដោយឡែក និងការទប់ស្កាត់ឧប្បត្តិហេតុ។

រូបភាព៖thethaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម thethaiger អគ្គនាយក​មណ្ឌល​កែប្រែ​លោក Prawut Wongsinin បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដោយបានលាតត្រដាងពីការត្រួតពិនិត្យ និងការគ្រប់គ្រងលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដោយបញ្ជាក់ថា លោកអាចនឹងត្រូវបានចាត់តាំងតួនាទីថ្មីមួយផ្សេងទៀត ដើម្បីរួមចំណែកដល់ការអប់រំនៅក្នុងពន្ធនាគារវិញ។

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលកន្លងមក ផែថងថាន ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ឪពុកចង់ជួយដល់សេវាសហគមន៍ ដូចជាមើលការខុសត្រូវលើការសម្អាតលូជាដើម។ ប៉ុន្តែ អគ្គនាយកដ្ឋាន​កែប្រែបាន​បំភ្លឺ​ពី​បញ្ហា​នេះ​ថា «​លោកថាក់ស៊ី​ន ជា​អ្នកទោស​វ័យ​ចំណាស់​ ពេល​គេ​សុំ​ធ្វើការ​ត្រូវ​គិតគូរ​ពី​សុខភាព​។ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​លោកជួយ​ដល់​ការ​អប់រំ ដូចជា​ការ​បង្រៀន​ភាសា​អង់គ្លេស​ដល់​អ្នក​ទោស​ក្នុង​ពន្ធនាគារជំនួសវិញ»។

យ៉ាង​ណា​ក៏​ដោយ លោកវរសេនីយ៍ទោ Prawut មិនទាន់អាចនិយាយបានថា តើនៅពេលណាដែលលោកនឹងចាប់ផ្តើមការងារនោះទេ ព្រោះអ្វីៗត្រូវតែគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ពន្ធនាគារ។

ប្រភពមួយនៅក្នុងនាយកដ្ឋានកែប្រែបានបង្ហើបថា ការថែទាំរបស់លោកថាក់ស៊ីន នឹងផ្តោតលើផ្នែកសំខាន់ពីរគឺការត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៃស្ថានភាពសុខភាពមូលដ្ឋានរបស់គាត់ ថ្នាំ និងប្រវត្តិវេជ្ជសាស្ត្រ និងសន្តិសុខ។ ដោយសារពន្ធនាគារកណ្តាលមានអ្នកទោសដែលមានទស្សនៈនយោបាយចម្រុះ ការបែងចែកដាច់ដោយឡែកគឺចាំបាច់ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា និងទប់ស្កាត់ផលវិបាកដែលអាចកើតមាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោម៖

មេគុក​ចង់​យក​​លោក ថាក់ស៊ីន ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​អ្នក​ទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម