ព័ត៌មានអន្ដរជាតិ
ហេតុអ្វីក្រុមហ៊ុន Shin Corp របស់ថាក់ស៊ីន គឺជាគោលដៅនៃការវាយប្រហារផ្នែកនយោបាយ និងច្បាប់ នៅថៃ?
កាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ តុលាការកំពូលថៃ បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង់ពន្ធដែលពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp កាលពីឆ្នាំ២០០៦។

យ៉ាងណា លោក ស៊ូរីយ៉ាន់ ហុងវិល័យ (Suriyan Hongvilai) អ្នកនាំពាក្យតុលាការ មិនបានបញ្ជាក់ពីចំនួនពន្ធឬហេតុផលរបស់តុលាការនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ចំនួនទឹកប្រាក់សរុបមានរហូតដល់ ១៧.៦ពាន់លានបាត (ប្រហែល៥៤០លានដុល្លារអាមេរិក) សម្រាប់ពន្ធ និងការពិន័យ។
ជុំវិញរឿងនេះមានសំណួរចោទសួរថា តើហេតុអ្វីបានជាក្រុមហ៊ុន Shin Corp របស់លោកថាក់ស៊ីន ក្លាយជាគោលដៅនៃការវាយប្រហារផ្នែកនយោបាយ និងច្បាប់នៅក្នុងប្រទេសថៃ?
តាមការផ្សាយរបស់ The Nation, ក្រុមហ៊ុន Shin Corporation ត្រូវគេមើលឃើញថាជា «គោលដៅ» មិនមែនព្រោះតែសកម្មភាពអាជីវកម្មធម្មតានោះទេ ប៉ុន្តែដោយសារ វាជា មូលដ្ឋានគ្រឹះនៃទ្រព្យសម្បត្តិ និងអំណាចនយោបាយរបស់លោក ថាក់ស៊ីន តែម្តង។
នៅខែមករាឆ្នាំ ២០០៦ គ្រួសារលោក ថាក់ស៊ីន បានលក់ភាគហ៊ុនមួយចំណែកធំរបស់ក្រុមហ៊ុននេះ ដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗដូចជា AIS និង Thaicom Satellite ផងដែរនោះ ទៅឲ្យក្រុមហ៊ុនវិនិយោគរបស់រដ្ឋាភិបាលសិង្ហបុរីឈ្មោះថា Temasek Holdings ក្នុងតម្លៃជាង ១.៨៨ ពាន់លានដុល្លារអាមេរិក។

យ៉ាងណា ក្រុមប្រឆាំងលោក ថាក់ស៊ីន ចាត់ទុកការលក់នេះថាជា «ការលក់ទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ» ទៅឲ្យបរទេស ផ្ទុយពីផលប្រយោជន៍ជាតិ។ លើសពីនេះ ពួកគេចោទប្រកាន់ថា លោក ថាក់ស៊ីន បានប្រើប្រាស់ចន្លោះប្រហោងផ្នែកច្បាប់និងការផ្ទេរភាគហ៊ុន តាមរយៈក្រុមហ៊ុននៅឯនាយសមុទ្រនិងសមាជិកគ្រួសារ ដើម្បីគេចវេសពីការបង់ពន្ធចំណេញមូលធនរាប់ពាន់លានបាតពីការលក់ដ៏ធំនេះ។
ដូច្នេះហើយ បញ្ហាគេចពន្ធនេះបានក្លាយជាមូលហេតុចម្បងដែលបញ្ឆេះឲ្យមាន បាតុកម្មទ្រង់ទ្រាយធំ ប្រឆាំង ថាក់ស៊ីន ហើយទីបំផុតឈានទៅដល់ រដ្ឋប្រហារយោធា ខែកញ្ញា ឆ្នាំ ២០០៦។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shin Corp បានធ្វើប្រតិបត្តិការក្រោម «ប្រព័ន្ធសម្បទាន» ជាមួយរដ្ឋាភិបាលថៃ។ បន្ទាប់ពីលោក ថាក់ស៊ីន ចាកចេញ ស្ថាប័នរដ្ឋក៏ចោទប្រកាន់ក្រុមហ៊ុនទាំងនេះថា បាន បំពាន លក្ខខណ្ឌនៃកិច្ចសន្យាទាំងនោះ ដែលជាហេតុផលសម្រាប់ការទាមទារសំណងរាប់ពាន់លានបាតតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ថាក់ស៊ីន ស្នើរាជទានទោសពីមហាក្សត្រ លោក អានុទីន ក៏ចុះហត្ថលេខារួចដែរ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


