ព័ត៌មានអន្ដរជាតិ
អគ្គមេធាវីថៃណែនាំឲ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ក្នុងសំណុំរឿងប្រមាថស្តេចរបស់ថាក់ស៊ីន
ការិយាល័យអគ្គមេធាវីបានប្រាប់ទៅរាជអាជ្ញាឱ្យប្តឹងសាទុក្ខទៅកាន់សាលាឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចសម្រេចដែលបញ្ចប់សំណុំរឿងប្រមាថព្រះមហាក្សត្រ របស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ។ នេះយោងតាមសារព័ត៌មានថៃ Thai Inquirer ផ្សាយនៅថ្ងៃនេះ។

លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ក្រោមមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រសម្រាប់ការនិយាយដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ទូរទស្សន៍កូរ៉េខាងត្បូងដែលត្រូវបានចាត់ទុកថាជាការប្រមាថដល់របបរាជានិយម។
តុលាការព្រហ្មទណ្ឌបានច្រានចោលការចោទប្រកាន់ប្រឆាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាអ្នកមានឥទ្ធិពលនយោបាយដ៏ខ្លាំងនៅថៃ កាលពីថ្ងៃទី២២ខែសីហា ដោយអះអាងថា បណ្តឹងចោទប្រកាន់ក្នុងសំណុំរឿងដែលមានអាយុកាលជាង១០ឆ្នាំនោះ មិនមានភស្តុតាងគ្រប់គ្រាន់ ហើយ លោក ថាក់ស៊ីន ក៏រួចផុតពីការចោទប្រកាន់ប្រមាថព្រះចេស្តារបស់មហាក្សត្រថៃ។
ទោះបីយ៉ាងណា លោកថាក់ស៊ីន ក៏ត្រូវជាប់ពន្ធធនាគារដោយសារតែ សំណុំរឿងពុករលួយ ដែលលោក បានព្យាយាមសូកប៉ាន់មន្ត្រីប៉ូលិស ក្រោយលោកអស់អំណាចជានាយករដ្ឋមន្ត្រី។ សំណុំរឿងនេះស្នើរួចផុតការចោទប្រកាន់ទៅហើយ ដោយសារតែព្រះមហាក្សត្ររាជទានទោសនៅសល់១ឆ្នាំ ហើយ លោក បានសម្រាកព្យាបាលនៅពេទ្យប៉ូលិស ដោយអះអាងថា ជាអ្នកទោសមានជម្ងឺ ប៉ុន្តែតុលាការបានតម្រូវឲ្យលោកអនុវត្តទោសសាឡើងវិញចាប់ពីថ្ងៃទី៩ខែកញ្ញាមល។
ការណែនាំចុងក្រោយនេះធ្វើឡើងបន្ទាប់ពីការពន្យារពេលដែលបានអនុម័តដោយតុលាការដែលអនុញ្ញាតឱ្យព្រះរាជអាជ្ញាពីការិយាល័យសំណុំរឿងព្រហ្មទណ្ឌលេខ៨ ប្តឹងឧទ្ធរណ៍ជាលើកទីពីរត្រឹមថ្ងៃទី ២១ខែវិច្ឆិកា។
តាមសេចក្តីរាយការណ៍នោះ គណៈកម្មាធិការពិនិត្យមើលការប្រមាថព្រះមហាក្សត្រនៅក្នុងការិយាល័យរបស់ព្រះរាជអាជ្ញាមុននេះ បានបោះឆ្នោត ៨-២ ប្រឆាំងនឹងការប្តឹងឧទ្ធរណ៍លើករណីនេះ។ សេចក្តីណែនាំចុងក្រោយរបស់អគ្គមេធាវីបានបដិសេធអនុសាសន៍នោះ ដោយណែនាំព្រះរាជអាជ្ញាឱ្យបន្តទៅមុខជាមួយនឹងបណ្តឹងឧទ្ធរណ៍៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


