ព័ត៌មានអន្ដរជាតិ
ផែថងថាន លាលែងពីប្រធានបក្សភឿថៃ បើកផ្លូវឲ្យបក្សនេះកែទម្រង់មុនបោះឆ្នោត
បន្ទាប់ពីអស់អំណាចពីតំណែងនាយករដ្ឋមន្ត្រីថៃជិត២ខែ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានប្រកាសលាងលែងពីប្រធានគណបក្សដ៏ធំមួយនេះ ដើម្បីបើកផ្លូវឲ្យមានការរៀបចំរចនាសម្ព័ូន្ធថ្មីសម្រាប់ការបោះឆ្នោតសកលនៅដើមឆ្នាំ២០២៦។

នៅក្នុងលិខិតលាលែងពីប្រធានគណបក្សភឿថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលអស់អំណាចតាមអំណាចសាលក្រមតុលាការធម្មនុញ្ញកាលថ្ងៃទី២៩ខែសីហានោះ បានចេញលិខិតសាធារណៈមួយ ជូនដំណឹងដល់សមាជិកបក្ស និងសាធារណជនថា លោកស្រីបានលាលែងពីមុខតំណែងជាប្រធានគណបក្សហើយ។
នៅក្នុងលិខិតដែលសារព័ត៌មានថៃផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅថ្ងៃទី២២ខែតុលានេះ លោកស្រី ផែថងថាន បានសរសេរថា៖«ខ្ញុំបានសម្រេចចិត្តលាលែងពីដំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ […] នេះជាចក្ខុវិស័យថ្មី សេចក្តីក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជនក្នុងសតិស្មារតីពិតបំផុត»។
លិខិតដដែលនោះ បានបន្តថា៖«បច្ចុប្បន្ននេះ យើងស្ថិតក្នុងយុគសម័យដែលសង្គមពិភពលោកមានភាពផុយស្រួយ ស្មុគស្មាញ រសើប និងពិបាកទាយទុកជាមុន។ ប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់បំផុតជាមួយនឹងការបោះឆ្នោតនាពេលខាងមុខ។ ដូច្នេះហើយ គណបក្សភឿថៃ ដែលជាគណបក្សនយោបាយសំខាន់របស់ប្រទេស ចាំបាច់ត្រូវរុះរើ ផ្លាស់ប្តូរ ផ្លាស់ប្តូររចនាសម្ព័ន្ធ ដំណើរការ និងរបៀបគិតគូរទាំងស្រុង ដើម្បីឲ្យគណបក្សអាចឈ្នះការបោះឆ្នោត រួចបន្តរុះរើ និងស្តារប្រទេសថៃឡើងវិញ»។
ទោះបីជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មានឈ្មោះជាប្រធានគណបក្សភឿថៃ ដែលឈ្នះឆ្នោតលំដាប់លេខរៀងទី២ កាលពីការបោះឆ្នោតសកលកាលពីខែឧសភា២០២៣ ប៉ុន្តែការដឹកនាំគណបក្សពិតប្រាកដត្រូវគេជឿថា ស្ថិតក្រោមការចង្អុលបង្ហាញ និងការរៀបចំពីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាឪពុករបស់លោកស្រី។ បច្ចុប្បន្ននេះ លោកថាក់ស៊ីន ត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោយតុលាការព្រហ្មទណ្ឌសម្រេចឲ្យអនុវត្តទោស ក្រោយពីការលើកលែងរបស់មហាក្សត្រថៃ។
នៅក្នុងលិខិតលាលែងរបស់លោកលោកស្រី ផែថងថាន ក៏មិនបានបញ្ជាក់ពីអ្នកដឹកនាំបន្តពីលោកស្រីនៅឡើយ ដោយលោកស្រីលើកឡើងថា ការផ្លាស់ប្តូរសម្រាប់គណបក្សភឿថៃត្រូវតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយការលាលែងពីដំណែងជាប្រធានគណបក្ស គឺដើម្បីឲ្យគណបក្សមានសេរីភាពក្នុងការធ្វើការផ្លាស់ប្តូរនេះ និងកសាងគណបក្សថ្មីមួយដ៏ល្អឥតខ្ចោះ៕
រ៉ាន់ រើយ

-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


