ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ក្រុមហ៊ុនចិនជួយផ្គត់ផ្គង់គ្រាប់បែកយោធាមីយ៉ាន់ម៉ា
យោងតាមការចេញផ្សាយរបស់ DW News របាយការណ៍ថ្មីមួយធ្វើឡើងដោយក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) អះអាងថា ក្រុមហ៊ុនរដ្ឋចិន China South Industries Corporation កំពុងជួយរបបយោធាមីយ៉ាន់ម៉ាផលិតគ្រាប់បែកពីលើអាកាសដែលប្រើក្នុងការវាយប្រហារប្រឆាំងនឹងពួកឧទ្ទាម និងជនស៊ីវិល។

បើតាមរបាយការណ៍ SAC-M ហៅថា Factory of Death និយាយថា ក្រុមហ៊ុនចិន កំពុងជួយយោធាមីយ៉ាន់ម៉ា ប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស។ អតីតមន្ត្រីអង្គការសហប្រជាជាតិ ដែលបានសរសេររបាយការណ៍នេះ បាននិយាយថា ការគាំទ្ររបស់ប្រទេសចិន កំពុងធ្វើឱ្យជីវិតជនស៊ីវិលកាន់តែយ៉ាប់យ៉ឺន និងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។
គ្រាប់បែកទាំងនោះផលិតនៅរោងចក្រអាវុធមួយឈ្មោះ DI 21 ក្នុងទីក្រុង Magway ដោយមានជំនួយពីវិស្វករចិន។ ប្រទេសចិនក៏ផ្តល់ការបណ្តុះបណ្តាល គ្រឿងបន្លាស់គ្រាប់បែក និងជំនួយបច្ចេកទេសផងដែរ។
ចាប់តាំងពីយោធាបានឡើងកាន់អំណាចក្នុងឆ្នាំ ២០២១ កងទ័ពមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងលើតំបន់ជាច្រើន ក្នុងប្រទេស ហើយឥឡូវនេះប្រើប្រាស់ការវាយប្រហារតាមអាកាសញឹកញាប់ជាងមុន។ ក្នុងរយៈពេលបួនខែចុងក្រោយនៃឆ្នាំ ២០២៣ តែមួយ មានការវាយប្រហារតាមអាកាសចំនួន ៧៥០ មានប្រហែល៦ដងជារៀងរាល់ថ្ងៃ។
ក្រុមអ្នករិះគន់និយាយថា ប្រទេសចិនកំពុងជួយយោធាមីយ៉ាន់ម៉ាដោយការបញ្ឈប់កិច្ចខិតខំប្រឹងប្រែងជាសកលនៅអង្គការសហប្រជាជាតិក្នុងការហាមឃាត់ការលក់អាវុធទៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិននៅតែបន្តគាំទ្ររបបយោធាជាមួយនឹងអាវុធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ទោះបីជាប្រទេសជាច្រើនបានដាក់ទណ្ឌកម្មយោធាមីយ៉ាន់ម៉ាក៏ដោយ ក៏ចិននៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់យោធាមីយ៉ាន់ម៉ា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


