Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានថៃ តែងជួបគ្រោះ និងជាន់មីនស្លាប់-របួស រាល់ពេលឈ្លានពានកម្ពុជា

បានផុស

នៅ

កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥ ទាហានថៃ៣នាក់ បានដើរជាន់មីននៅតំបន់មុំ៣ដែលសល់តាំងពីសម័យខ្មែរក្រហម បណ្តាលឲ្យរងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវដាច់ជើងម្ខាង។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាវាមិនមែនទើបលើកដំបូងឡើយដែលទាហានថៃ ជួបរឿងបែបនេះ ពោលតាំងពីដើមមក រាល់ពេលឈ្លានពានកម្ពុជា ទាហានថៃតែជួបគ្រោះជានិច្ច ជាពិសេសជាន់មីន បើមិនស្លាប់ក៏របួសដែរ។

តួយ៉ាងកាលពីឆ្នាំ២០០៩ នៅថ្ងៃទី២ខែមេសា ទាហានថៃម្នាក់ឈ្មោះ ឆាឡុង ម៉ូឌី បានរងរបួសដោយសារជាន់មីននៅជិតតំបន់ជម្លោះព្រំដែនខេត្តព្រះវិហារ។

មកដល់ឆ្នាំ២០១១ អំឡុងពេលមានជម្លោះព្រំដែនដ៏តានតឹងជុំវិញប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ មានរបាយការណ៍ជាច្រើនអំពីការប៉ះទង្គិចគ្នាដោយផ្ទាល់ និងការជាន់មីន។

(រូបថត៖ Nation)

របាយការណ៍មួយចំនួនបង្ហាញថា ទាហានថៃ៧នាក់បានស្លាប់ និង៥០នាក់របួស ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅកំឡុងខែឧសភាឆ្នាំ២០១១។ មិនត្រឹមប៉ុណ្ណឹង ក៏មានករណីទាហានថៃម្នាក់រងរបួសជើងដោយសារជាន់មីនផងដែរ នៅខេត្តសុរិន្ទ។

លុះមកដល់ឆ្នាំ២០១៣ មានរបាយការណ៍ថា ទាហានថៃ៣នាក់បានរងរបួសធ្ងន់ដោយសារជាន់មីននៅខេត្តសុរិន្ទដដែល ហើយភាគីថៃបែរជាមកចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កប់មីនថ្មីទាំងគ្មានព័ស្តុតាងទៅវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម