ព័ត៌មានអន្ដរជាតិ
ក្រោយឃើញចំណាប់ខ្មាំងសល់តែស្បែកដណ្ដប់ឆ្អឹង ណេតាន់យ៉ាហ៊ូ ស្នើសុំជំនួយពីកាកបាទក្រហម
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានស្នើសុំជាផ្លូវការដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ឲ្យផ្តល់ការថែទាំវេជ្ជសាស្រ្ត និងអាហារជាបន្ទាន់ដល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុងស្ថិតនៅក្រោមកណ្ដាប់ដៃក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា។ ការស្នើនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យទី៣ខែសីហាបន្ទាប់ពីហាម៉ាសបានចេញផ្សាយវីដេអូដែលបង្ហាញពីចំណាប់ខ្មាំងម្នាក់កំពុងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

វីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលឈ្មោះ Evyatar David មានភាពស្រងូតស្រងាត់ និងរូបរាងស្គមស្គាំងជាខ្លាំងសល់តែស្បែកដណ្ដប់ឆ្អឹង។ ខ្សែអាត់វីដេអូនេះ បានជំរុញឲ្យមានការថ្កោលទោសពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ជាមួយនឹងមេដឹកនាំអន្តរជាតិអំពាវនាវឲ្យមានការទទួលបានសិទ្ធិមនុស្សធម៌ជាបន្ទាន់។
ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អ៊ីស្រាអែល ក្រុមហាម៉ាសបាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យកាកបាទក្រហមទៅសួរសុខទុក្ខចំណាប់ខ្មាំង ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ ទាំងនេះរួមមានការបង្កើតច្រករបៀងមនុស្សធម៌អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា និងការផ្អាកការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អំឡុងពេលផ្តល់ជំនួយ។
យ៉ាងណាមិញ ក្រុមហាម៉ាសបានសង្កត់ធ្ងន់ថា ចំណាប់ខ្មាំងអ៊ីស្រាអែលនឹងមិនទទួលបានសិទ្ធិផ្តល់អាហារពិសេសទេ ហើយនឹងបន្តទទួលបានអាហារដែលដូចគ្នានឹងយុទ្ធជនហាម៉ាស និងជនស៊ីវិល ដោយសារតែកង្វះស្បៀងអាហារកំពុងរីករាលដាលនៅតំបន់ហ្គាហ្សា។ ក្រសួងសុខាភិបាលហ្គាហ្សា បានរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងការអត់ឃ្លានយ៉ាងហោចណាស់ ១៧៥នាក់ ក្នុងនោះមានកុមារ ៩៣នាក់ ចំពេលមានការរឹតត្បិតជាបន្តលើជំនួយមនុស្សធម៌។
ICRC បាននិយាយថា ខ្លួនមិនបានចូលជួបដោយផ្ទាល់ជាមួយចំណាប់ខ្មាំងអស់រយៈពេលជាច្រើនខែមកហើយ និងកំពុងជំរុញឲ្យភាគីទាំងអស់គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កិច្ចពិភាក្សាសម្រាប់បទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងនៅតែជាប់គាំង ដោយសារភាគីទាំងពីរប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើលក្ខខណ្ឌប្រឆាំងរៀងៗខ្លួន៕

ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


