Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​ក្នុងខេត្ត Gansu​ ប្រទេស​ចិន​សម្លាប់​មនុស្ស​១០​នាក់ និង​បាត់​ខ្លួន​៣៣​នាក់​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ០៨ ខែសីហា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន បានបង្កជាទឹកជំនន់ភ្លាមៗ សម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងបាត់ខ្លួន ៣៣ នាក់នៅក្នុងស្រុកYuzhong ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានបំណាក់ដីនៅជិតទីក្រុង Lanzhou កាត់ផ្តាច់ចរន្តអគ្គិសនី និងទូរគមនាគមន៍នៅក្នុងតំបន់ភ្នំ Xinglong និងជាប់គាំងអ្នកស្រុកជាង ៤,០០០ នាក់នៅក្នុងភូមិចំនួន ៤ ខណៈកម្រិតទឹកក្នុងតំបន់នេះឡើងដល់១៩៥មីលីម៉ែត្រកាលពីនៅព្រឹកថ្ងៃសុក្រ។

បញ្ហានេះបានធ្វើឲ្យប្រធានាធិបតីចិនលោក Xi Jinping អំពាវនាវឱ្យមានប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់ និងវិធានការការពារទឹកជំនន់កាន់តែខ្លាំង។

គួរបញ្ជាក់ថាផ្នែកជាច្រើននៃប្រទេសចិនកំពុងរងការវាយលុកដោយភ្លៀងធ្លាក់ខ្លាំង។ នៅភាគខាងត្បូងទីក្រុង Guangzhou មនុស្ស ៧ នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានបំណាក់ដីកប់ផ្ទះជាច្រើនខ្នង។ ចំណែកនៅទីក្រុង Zhengzhou ក្នុងខេត្ត Henan ភាគកណ្តាល អាជ្ញាធរក្នុងតំបន់បានបិទសាលារៀន ការិយាល័យ និងរោងចក្រ និងបិទចរាចរណ៍នៅក្នុងផ្នែកខ្លះនៃទីក្រុងទៀតផងដើម្បីជាការប្រុងប្រយ័ត្ន៕

ក្រុមជួយសង្គ្រោះជួយជម្លៀសប្រជាជន។ (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម