ព័ត៌មានអន្ដរជាតិ
តំណាងរាស្រ្តថៃ ទទូចឲ្យរដ្ឋ មេត្តាគិតគូរដល់ជនរងគ្រោះនៅខេត្តភាគខាងត្បូង ខ្លះផង
អំឡុងកិច្ចប្រជុំសភាពិភាក្សាអំពីកញ្ចប់ថវិការដ្ឋ កាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ Chuan Leekpai បានអំពាវនាវឲ្យរដ្ឋគិតគូរដល់អ្នកនៅភាគខាងត្បូងផង ដោយលោកទទូចឲ្យមានការផ្តល់សំណងដល់ជនរងគ្រោះនៅទីនោះ ឲ្យដូចទៅនឹងពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ។

តាមការចុះផ្សាយរបស់ Thai PBS, អតីតនាយករដ្ឋមន្ត្រីនិងជាអតីតមេបក្សប្រជាធិបតេយ្យរូបនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ សូមមេត្តាពិនិត្យមើលឡើងវិញនូវការបែងចែកសំណងឲ្យស្មើភាពគ្នា កុំផ្តោតតែម្ខាង។
លោកកត់សម្គាល់ថា ក្រោមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីបន្ទាប់ពីជម្លោះកម្ពុជា-ថៃ មន្ត្រីរាជការដូចជាទាហាន ឆ្មាំព្រំដែននិងនគរបាលល្បាតព្រំដែន ដែលពលីឬពិការ មានសិទ្ធិទទួលបានសំណង ១០ លានបាត។ ចំណែកអ្នករងរបួសធ្ងន់ទទួលបាន ១ លានបាត ហើយអ្នកដែលរងរបួសស្រាលទទួលបាន ៥០០ ០០០ បាត។
សម្រាប់ជនស៊ីវិលវិញ អ្នកស្លាប់ឬពិការទទួលបាន ៨ លានបាត, អ្នករបួសធ្ងន់ទទួលបាន ៨០០ ០០០ បាត ហើយអ្នកដែលរងរបួសស្រាលទទួលបាន ៤០០ ០០០ បាត។ ចំនួនទឹកប្រាក់អាច ១០ លាន, ២០ លាន ឬ ១០០ លានក៏ដោយ ប៉ុន្តែបើធៀបនឹងអាយុជីវិតដែលបាត់បង់ វាពិតជាមិនអាចប្រៀបផ្ទឹមបានឡើយ។

តាមការគូសបញ្ជាក់របស់តំណាងរាស្រ្តរូបនេះ, រាល់លើកពេលលោកចុះទៅតំបន់ភាគខាងត្បូង ប្រជាជននិងកងកម្លាំងនៅទីនោះ តែងត្អូញត្អែរថា រដ្ឋមិនសូវគិតគូរទេ ហើយពួកគេទាមទារឲ្យមានការផ្តល់ប្រយោជន៍ដល់ខ្លួនផង។ មន្ត្រីរាជការ និងជនស៊ីវិលនៅភាគខាងត្បូង ប្រឈមនឹងហានិភ័យមិនខុសពីអ្នកនៅព្រំដែនកម្ពុជា-ថៃទេ ប៉ុន្តែទទួលបានសំណងតិចជាង។ រឿងនេះធ្វើឲ្យពួកគេតូចចិត្តនិងខឹងសម្បា ដូច្នេះទើបលោកស្នើឲ្យមានការពិនិត្យលើរឿងនេះឲ្យមែនទែន។
សូមជម្រាបជាថ្មី អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទៃក្នុងថៃផ្ទុះរឿងថ្មី! រដ្ឋាភិបាល រងការរិះគន់លើបញ្ហាពុករលួយ ធ្វើឲ្យ ផែថងថាន កាន់តែមានសម្ពាធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


