Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទៃក្នុងថៃផ្ទុះរឿងថ្មី! រដ្ឋាភិបាល រងការរិះគន់លើបញ្ហាពុករលួយ ធ្វើឲ្យ ផែថងថាន កាន់តែមានសម្ពាធ

បានផុស

នៅ

ពេលនេះ ផ្ទៃក្នុងថៃ កំពុងផ្ទុះរឿងទៀតហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACT) បានរិះគន់រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចំៗថា រដ្ឋាភិបាលនេះ ខ្វះការប្ដេជ្ញាចិត្តពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Bangkok Post)

ពាក្យរិះគន់នេះគឺចេញពីប្រធាន ACT លោក ម៉ាណា និម្មិតមង្គល ដោយលោកបានលើកឡើងកាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ថា រដ្ឋាភិបាលថ្មីនេះ គ្មានទិសដៅច្បាស់លាស់ឬយន្តការដ៏មានប្រសិទ្ធភាពទាល់តែសោះ ដើម្បីទប់ស្កាត់អំពើពុករលួយ។ កត្តានេះធ្វើឲ្យសាធារណជនបាត់បង់ទំនុកចិត្តលើគោលនយោបាយ និងគំនិតផ្ដួចផ្ដើមជាច្រើនរបស់រដ្ឋាភិបាល។

តាមការចុះផ្សាយរបស់ Bangkok Post, លោកបានសរសេរលើ Facebook ថា ដ្បិតមានគម្រោងជាច្រើនដូចជា ច្បាប់កាស៊ីណូ, ការផ្តល់ប្រាក់ឌីជីថល ១០ ០០០បាត, ផែនការជំរុញសេដ្ឋកិច្ចទំហំទឹកប្រាក់១៥៧ពាន់លានបាត និងសំណើរៀបចំពិធីបុណ្យតន្ត្រីជាច្រើនទៀតក៏ដោយ ក៏ប្រជាជនជាច្រើននៅតែចាត់ទុកវាជាល្បែងនយោបាយប៉ុណ្ណោះ។

លោក ម៉ាណា និម្មិតមង្គល (រូបថត៖ Bangkok Post)

លោកក៏ចង្អុលបង្ហាញដែរថា យន្តការប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចុះខ្សោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយរដ្ឋាភិបាលបានបិទអង្គភាពមួយចំនួនដូចជា មជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាដើម។

លើសពីនេះ លោកបន្ទោសថា រដ្ឋាភិបាលក៏ឆ្លើយតបទៅនឹងវិបត្តិដោយគ្មានទទួលខុសត្រូវផងដែរ ពោលគឺរដ្ឋបញ្ជាឲ្យភ្នាក់ងារនានាកំណត់អត្តសញ្ញាណពិរុទ្ធជន ទាំងមិនព្រមធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព និងដោះស្រាយបញ្ហាឫសគល់ ដោយខ្លួនឯង។ ជាក់ស្តែងដូចជា​ករណីរលំ​អគារ​ការិយាល័យ​សវនកម្ម​រដ្ឋ ក្នុង​ពេល​មានគ្រោះ​រញ្ជួយ​ដីកាលពី​ថ្ងៃ​ទី ២៨ ខែ​មីនាជាដើម។

ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Bangkok Post)

នៅមានរឿងជាច្រើនទៀតដែលលោករិះគន់រដ្ឋាភិបាល ដូចជាមិនអើពើចំពោះអនុសាសន៍របស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ (NACC) លើបញ្ហាដែលកើតឡើងដដែលៗពាក់ព័ន្ធ ការក្លែងបន្លំទឹកដោះគោសាលារៀន និងការសូកប៉ាន់តាមផ្លូវហាយវេ។

ការស្តីបន្ទោសរបស់ប្រធាន ACT បានបន្ថែមសម្ពាធដល់លោកស្រី ផែថងថាន ស្របពេលនាយករដ្ឋមន្ត្រីព្យួរតំណែងរូបនេះ ត្រៀមឡើងតុលាការនៅថ្ងៃទី២១ខែសីហាដើម្បីផ្តល់សក្ខីកម្ម ជុំវិញការបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្រោយការបង្ហាញខ្លួនលើកនេះហើយ តុលាការធម្មនុញ្ញថៃនឹងប្រកាសសាលក្រមនៅថ្ងៃទី២៩ខែសីហា ថាតើ ផែថងថាន នឹងត្រូវដកចេញពីតំណែងឬក៏អត់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បក្សភឿថៃ ស្នើតុលាការពន្យារពេលចេញសាលក្រមសំណុំរឿង ផែថងថាន ដោយយកលេសប្រទេសកំពុងមានវិបត្តិព្រំដែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម