ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនច្រើនឡើងៗ ដោយការទម្លាក់គ្រាប់បែក នៅមីយ៉ាន់ម៉ា
គិតត្រឹមរាត្រីថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងការវាយប្រហារអាកាសរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋ Kayah បានកើនឡើងដល់៣២នាក់ហើយ។

សាកសពពលរដ្ឋត្រូវបានរកឃើញច្រើនឡើងៗ បន្ទាប់ពីយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើតំបន់ Mawchi នៃក្រុង Hpasawng រដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son ប្រទេសថៃ។
តាមការចុះផ្សាយរបស់ Irrawaddy, ក្នុងចំណោមមនុស្សស្លាប់ ក្នុងនោះរួមមានទាំងស្រ្តី៨នាក់និងកុមារ២នាក់ផងដែរ ខណៈមេដឹកនាំការ៉ែន អះអាងថា នេះគឺជាការវាយប្រហារអាកាសដ៏សាហាវបំផុតលើរដ្ឋ Kayah។
ទន្ទឹមនោះដែរ ក្រុមប្រឹក្សាប្រតិបត្តិបណ្តោះអាសន្នរដ្ឋ Kayah បានអំពាវនាវដល់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ សូមធ្វើសកម្មភាពដើម្បីឆ្លើយតបទៅឧក្រិដ្ឋកម្មសង្គ្រាមរបស់របបយោធា។
សូមជម្រាបជាថ្មី ស្ថានភាពជម្លោះរវាងរបបមីយ៉ាន់ម៉ានិងក្រុមប្រឆាំងប្រដាប់អាវុធ បានវិវត្តទៅជា សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈឆ្នាំ២០២១។ ក្រុមប្រឆាំងជាច្រើនបានបើកការប្រយុទ្ធយ៉ាងខ្លាំងក្លា ធ្វើឲ្យរបបយោធាជួបឧបសគ្គក្នុងការគ្រប់គ្រងប្រទេស។
បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានរីករាលដាលដល់គ្រប់តំបន់ទូទាំងប្រទេស ដោយក្រុមប្រឆាំងប្រដាប់អាវុធបានប្រើប្រាស់យុទ្ធសាស្ត្រទ័ពព្រៃ ហើយអាចដណ្តើមបានតំបន់ និងទីក្រុងសំខាន់ៗជាច្រើនពីរបបយោធាវិញ។
ជាការឆ្លើយតប របបយោធាបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងកាំភ្លើងធំវាយប្រហារទៅលើគោលដៅរបស់ក្រុមប្រឆាំងនិងភូមិរបស់ប្រជាជន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងរង្គាល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅ Sagaing សម្លាប់មនុស្សច្រើននាក់ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


