ព័ត៌មានអន្ដរជាតិ
ថ្នាំញៀន៧០០គីឡូក្រាមដាក់Logoទុរេន ត្រូវរឹបអូសនៅឈៀងម៉ៃ ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២០ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai បានប្រកាសពីការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន៧០០គីឡូក្រាម នៅខេត្តឈៀងម៉ៃ ក្នុងប្រតិបត្តិការរារាំងការជួញដូរគ្រឿងញៀន ដែលចាប់មិនចេះអស់មិនចេះហើយក្នុងប្រទេសថៃ។

ថ្នាំញៀនទាំងនេះត្រូវបានរកឃើញលាក់ទុកក្នុងរថយន្តភីកអាប់ Toyota Tiger ពណ៌ទឹកមាស កាលពីថ្ងៃទី១៨ ខែសីហាក្នុងស្រុក Chiang Dao ខេត្តឈៀងម៉ៃនិងចាប់បានជនសង្ស័យម្នាក់។ គ្រឿងញៀនដែលចាប់បានសុទ្ធតែមានLogo «ទុរេន» និងត្រូវបានជួញដូរពីប្រទេសមីយ៉ាន់ម៉ា ហើយមានទិសដៅទៅកាន់កោះតៃវ៉ាន់ មិនមែនសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃនោះទេ។
ការរកឃើញនេះក៏ ស្របពេលនឹងការប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៧ គីឡូក្រាម អណ្តែតក្នុងប្រឡាយ ខេត្ត Samut Songkhramនាំឱ្យមានការបង្ក្រាបមេក្លោងគ្រឿងញៀនដ៏ធំ និងរឹបអូសបានគ្រឿងញៀនសរុបដល់២៩៧គីឡូក្រាម។

គួរបញ្ជាក់ថានៅអាស៊ីអាគ្នេយ៍ ប្រទេសថៃនៅតែជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរហេរ៉ូអ៊ីន និងមេតំហ្វេតាមីនទៅកាន់ប្រទេសទីបី ជាពិសេសនៅតំបន់ត្រីកោណមាសប្រសព្វរវាងប្រទេសថៃ ឡាវនិង មីយ៉ាន់ម៉ា ដែលក្លាយទៅជាច្រកជួញដូរគ្រឿងញៀនអន្តរជាតិទៅហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


