Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ សម្លាប់មនុស្ស៣៤នាក់នៅតំបន់​កាស្មៀរ ខណៈប៉ាគីស្ថានជម្លៀសមនុស្ស២១ម៉ឺននាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែសីហា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅទូទាំងអាស៊ីខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤ នាក់នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា និងជម្លៀសមនុស្សជាង២១ម៉ឺន នាក់នៅក្នុងប្រទេសប៉ាគីស្ថាន។

ប្រជាជនជម្លៀសចេញពីតំបន់ទឹកជំនន់។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះមហន្តរាយទាំងនោះរួមមាននៅ Jammu ក្នុងតំបន់កាស្មៀរ ដោយបំណាក់ដីបានវាយប្រហារផ្លូវធម្មយាត្រាហិណ្ឌូនៅ Katra ដោយបានសម្លាប់អ្នកធ្វើធម្មយាត្រាជិត១០០នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ចំណែកខេត្ត Punjab របស់ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយទឹកទន្លេកហក់ឡើងបានបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន និងភូមិជាច្រើនជន់លិចទឹក។

ទោះបីជាមានភាពតានតឹងផ្នែកនយោបាយក៏ដោយ ក៏ឥណ្ឌាបានចេញការព្រមានដ៏កម្រមួយដល់ប៉ាគីស្ថាន ជុំវិញការលិចលង់ឆ្លងព្រំដែនដ៏មានសក្តានុពល ដោយបញ្ជាក់ពីទំហំនៃវិបត្តិ និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។

(រូបភាព៖ AP)

គួរបញ្ជាក់ថាចាប់តាំងពីចុងខែមិថុនាមក ទឹកជំនន់បានសម្លាប់មនុស្សជាង ៨០០ នាក់នៅក្នុងប្រទេសប៉ាគីស្ថាន ខណៈអ្នកវិទ្យាសាស្ត្រព្រមានថាការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យរដូវមូសុងកាន់តែអាក្រក់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម