ព័ត៌មានអន្ដរជាតិ
ចិនបង្អួតមីស៊ីលអន្តរទ្វីបថ្មី DF-61 ក្នុងក្បួនដង្ហែយោធាក្រុងប៉េកាំង
មីស៊ីលបាលិស្ទិកអន្តរទ្វីបថ្មីរបស់ចិន (ICBM) ដែលត្រូវគេស្គាល់ថា DF-61 បានលេចវត្តមានក្នុងអំឡុងព្យុហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំងនាថ្ងៃទី៣កញ្ញា ដើម្បីរំលឹកខួបលើកទី៨០ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។

ក្រុមអ្នកវិភាគនិយាយថា មីស៊ីលដ៏ទំនើប DF-61 គឺជាអ្នកស្នងតំណែងរបស់ DF-41 ដែលជាមីស៊ីលអន្តរទ្វីបបច្ចុប្បន្នរបស់ប្រទេសចិន ដែលធ្លាប់ត្រូវដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ២០១៩ បន្ទាប់ពីការអភិវឌ្ឍអស់ជាច្រើនទសវត្សរ៍។
សមត្ថភាពរបស់ DF-61 មិនទាន់ត្រូវបានលាតត្រដាងនៅឡើយតែ ប៉ុន្តែគេដឹងថា DF-41 អាចបាញ់ក្នុងចម្ងាយរហូតដល់ ១៥ ០០០គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចកំណត់គោលដៅដោយឯករាជ្យដល់ទៅ ១០គ្រាប់។ របាយការណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចង្អុលបង្ហាញថា ចិនកំពុងសម្ងំធ្វើការអាប់ដេតលើប្រព័ន្ធមីស៊ីលជំនាន់ក្រោយ ដែលនឹងមានសមត្ថភាពខ្លាំងលើសពី DF-41 ទាំងសមត្ថភាពផ្ទុកក្បាលគ្រាប់ រយៈចម្ងាយ និងភាពបត់បែនខ្លាំងជាងមុនពិបាកឲ្យសត្រូវស្ទាក់ចាប់។
ក្រសួងការពារជាតិអាមេរិកបានប៉ាន់ប្រមាណថា ចិនឥឡូវនេះមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៦០០គ្រាប់ ជាមួយនឹងការព្យាករលើសពី ១ ០០០គ្រាប់នៅឆ្នាំ២០៣០ខាងមុខ។
ក្រៅតែពីមីស៊ីល DF-61 ចិនក៏បានតាំងបង្ហាញពីវត្តមានមីស៊ីលប្រភេទថ្មីជាច្រើនទៀត ដូចជា មីស៊ីលអន្តរទ្វីប DF-31BJ, មីស៊ីលអន្តរទ្វីប DF-5C, មីស៊ីលបាលិស្ទិកបាញ់ចេញពីនាវាមុជទឹក JL-3, មីស៊ីលបាលិស្ទិកប្រឆាំងនាវាល្បឿនលឿនជាងសំឡេង YJ-21 និងមីស៊ីលបាលិស្ទិកបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ JL-1៕



ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


