ព័ត៌មានអន្ដរជាតិ
នេប៉ាល់ធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំង ខណៈអ្នកស្លាប់កើនដល់២២នាក់
យោងតាមការចេញផ្សាយរបស់កាសែត New York Times នៅថ្ងៃទី១០ខែកញ្ញា ទីក្រុង Kathmandu ប្រទេសនេប៉ាល់បានធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំងដោយអ្នកស្លាប់ក្នុងបាតុកម្មកើនដល់២២នាក់ ខណៈនាយករដ្ឋមន្រ្តីK.P. Sharma Oli លាលែងពីតំណែង។

នៅក្នុងបាតុកម្មដ៏ខ្លាំងក្លាក្រុមបាតុករបានដុតបំផ្លាញសភា តុលាការកំពូល ប៉ុស្តិ៍ប៉ូលិស។ លើសពីនេះក្រុមបាតុករបានសម្រុកចូលអគាររដ្ឋាភិបាល ដុតផ្ទះរបស់អតីតមេដឹកនាំមួយចំនួន បណ្ដាលឲ្យខូចខាតអាកាសយានដ្ឋាន និងសណ្ឋាគារ ខណៈមន្ត្រីមួយចំនួនត្រូវជម្លៀសចេញតាមឧទ្ធម្ភាគចក្រ។
ជាការឆ្លើយតបយោធានេប៉ាល់ត្រូវបានគេដាក់ពង្រាយដើម្បីស្ដារសណ្តាប់ធ្នាប់ ឡោមព័ទ្ធបាតុករ និងដាក់បម្រាមគោចរ ។ ទ័ពបានឈានជើងចូលកាន់អំណាចយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីនាយករដ្ឋមន្រ្តីលាលែងពីតំណែង។

វិបត្តិនេះបង្កឡើងដោយការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុនបន្ទាប់ពីក្រុមហ៊ុនទាំងនោះមិនព្រមអនុវត្តតាមច្បាប់ថ្មីរបស់រដ្ឋាភិបាលនេប៉ាល់។ លើសពីនេះយុវជននេប៉ាល់បានខកចិត្តនឹងអំពើពុករលួយ វិសមភាព និងភាពអត់ការងារធ្វើដែលកើនឡើងនៅក្នុងប្រទេស។
គួរបញ្ជាក់ថាទោះបីជាមានការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏ភាពអត់ការងារធ្វើ ជាពិសេសក្នុងចំណោមយុវជន នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រទេសនេប៉ាល់។ អង្គការតម្លាភាពអន្តរជាតិ បន្តចាត់ចំណាត់ថ្នាក់ប្រទេសនេះ ក្នុងចំណោមប្រទេសដែលពុករលួយបំផុតនៅអាស៊ី ដែលបង្កឱ្យមានកំហឹងជាសាធារណៈ ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


