ព័ត៌មានអន្ដរជាតិ
គណបក្សរបស់លោកស្រី ស៊ូជី អះអាងជ័យជម្នះក្នុងការបោះឆ្នោត មីយ៉ាន់ម៉ា
គណបក្សកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
អ្នកនាំពាក្យគណបក្សលោក Myo Nyunt បានប្រាប់ Reuters ថា របាយការណ៍ផ្ទៃក្នុងបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បានឈ្នះអាសនៈចំនួន៣២២នៅក្នុងសភាដែលត្រូវការបើទោះបីជាពុំមានលទ្ធផលផ្លូវការណាមួយត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតក៏ដោយ។

លោកនិយាយថា “យើងសូមអរគុណប្រជាជន។ សម្រាប់ប្រជាជន សម្រាប់គណបក្ស នេះគឺជាលទ្ធផលនៃការបោះឆ្នោតដ៏គួរឲ្យចាប់អារម្មណ៍”។
គណៈកម្មការរៀបចំការបោះឆ្នោតរំពឹងថានឹងប្រកាសលទ្ធផលជាផ្លូវការនៅយប់ថ្ងៃចន្ទនេះ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិមួយលើរដ្ឋាភិបាលប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រីស៊ូជីនិងគណបក្ស NLD ដែលនៅតែមានប្រជាប្រិយភាពក្នុងប្រទេសប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ខ្លួនបានធ្លាក់ចុះជ្រៅនៅក្រៅប្រទេសចំពេលមានការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
អាសនៈដែលត្រូវប្រជែងគ្នាដណ្តើមក្នុងការបោះឆ្នោតនេះគឺមាន៣១៥អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក៤២៥នាក់និង១៦១អាសនៈនៅក្នុងសភាជាន់ខ្ពស់ដែលមាន២១៧អាសនៈ។

គណបក្ស NLD បានឡើងកាន់អំណាចបន្ទាប់ពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០១៥ដែលកាលនោះ ខ្លួនទទួលបានអាសនៈសរុបចំនួន៣៩០អាសនៈ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់គណបក្សធំទី២គឺគណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាពដែលគាំទ្រដោយយោធាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២០ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C