ជីវិតកម្សាន្ដ
អ្នកសរសេរប្លក់ចិន ស្លាប់នៅអាយុ ២៥ឆ្នាំ ដោយសារនិយមទទួលទានអាហារហឹរខ្លាំង
Qianqian អាយុ ២៥ ឆ្នាំជាអ្នកបង្កើតមាតិកាជនជាតិចិន បានទទួលមរណភាពកាលពីចុងខែឧសភា។ នាងធ្លាប់ចែករំលែកថា នាងមិនញ៉ាំអាហារពេលព្រឹក ញ៉ាំមិនទៀងទាត់ និងចូលចិត្តអាហារហឹរខ្លាំង។ នាងក៏ឧស្សាហ៍លើកឡើងអំពីគ្រឿងសមុទ្រដែលមានម្ទេសក្រៀម និងម្រេចច្រើនផងដែរ។

Qianqian មានការឈឺចាប់ក្រពះអស់រយៈពេលជាង ៦ ខែមុនពេលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពះនៅឆ្នាំ ២០២៤។ នៅពេលដែលជំងឺនេះត្រូវបានរកឃើញ នាងត្រូវតែវះកាត់ក្រពះទាំងមូលចេញ។ ទោះជាយ៉ាងណាក៏ដោយ មួយខែក្រោយមក មហារីកបានកើតមានឡើងវិញ ហើយរាលដាលដល់ជាលិកាផ្សេងទៀត។
នៅក្នុងថ្ងៃចុងក្រោយ នាងបានសរសេរថា «នៅមានជីវិតអាចដកដង្ហើមបាន ប៉ុន្តែខ្ញុំក្អួតឥតឈប់ឈរ ដុំសាច់ក្នុងពោះខ្ញុំកាន់តែធំ ពេលវេលាភ្ញាក់ដឹងខ្លួនកាន់តែតិចទៅៗ ខ្ញុំមិនចង់កាន់ទូរសព្ទទេ ខ្ញុំមានអារម្មណ៍មិនល្អ»។
វេជ្ជបណ្ឌិត Li Sijin អ្នកឯកទេសខាងជំងឺមហារីក និងរោគឈាមនៅមន្ទីរពេទ្យ Dalin Tzu Chi នៃតៃវ៉ាន់ បាននិយាយថា ការទទួលទានម្ទេសច្រើនពេកអាចធ្វើឲ្យរលាកស្រទាប់ក្រពះ ដោយហេតុនេះការផ្លាស់ប្តូរកោសិកា និងនាំទៅរកជំងឺមហារីក។ វេជ្ជបណ្ឌិតបាននិយាយថា ម្ទេសអាចជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព ប៉ុន្តែគួរប្រើក្នុងកម្រិតមធ្យម។
អាហារជាច្រើនទៀតត្រូវបានគេបង្ហាញថា មានទំនាក់ទំនងនឹងហានិភ័យមហារីកក្រពះ។ យោងតាមការស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេស អ្នកដែលទទួលទានអាហារដែលមានជាតិជូរច្រើន មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកក្រពះពី ២៨% ទៅ ៥៦%។ អ្នកដែលទទួលទានអំបិលច្រើន មានហានិភ័យខ្ពស់ដល់ទៅ ៦៨%។
ទោះជាយ៉ាងណាក៏ដោយ ការទទួលទានម្ទេសក្នុងកម្រិតមធ្យម អាចល្អសម្រាប់សុខភាពរបស់អ្នក។ ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីអាហារូបត្ថម្ភរបស់អង់គ្លេសបានរកឃើញថា ការញ៉ាំអាហារហឹរម្តងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន ១៣% ។ សមាគមន៍បេះដូងអាមេរិកក៏និយាយផងដែរថា អ្នកដែលញ៉ាំម្ទេសក្នុងកម្រិតមធ្យម មានហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង ២៦% ទាបជាងអ្នកដែលមិនបានញ៉ាំ។
យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស ជំងឺមហារីកក្រពះជារឿយៗវិវត្តន៍យឺតៗតាមពេលវេលា ហើយប្រហែលជាមិនបង្កឲ្យមានរោគសញ្ញាជាក់ស្តែងនៅដំណាក់កាលដំបូងឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលជំងឺនេះរីកចម្រើន សញ្ញាមួយចំនួនអាចលេចឡើងដូចជា ការមិនរំលាយអាហារជាប់លាប់ ការក្រហាយទ្រូង ការក្រហាយទ្រូងញឹកញាប់ និងអារម្មណ៍ឆ្អែតបន្ទាប់ពីញ៉ាំ។ មនុស្សជាច្រើនក៏មានរោគសញ្ញានៃការបាត់បង់ចំណង់អាហារ ការស្រកទម្ងន់ដែលមិនអាចពន្យល់បាន និងមានអារម្មណ៍ឆ្អែតយ៉ាងឆាប់រហ័ស សូម្បីតែបន្ទាប់ពីញ៉ាំតែក្នុងបរិមាណតិចតួចក៏ដោយ។
រោគសញ្ញាផ្សេងទៀតអាចរួមមាន ឈឺពោះផ្នែកខាងលើ ចង្អោរ ឬក្អួត (ជួនកាលមានឈាម) ពិបាកលេប។ នៅដំណាក់កាលក្រោយៗទៀត អ្នកជំងឺងាយនឹងមានអារម្មណ៍នឿយហត់ដោយសារភាពស្លេកស្លាំង និងលាមកខ្មៅ – សញ្ញានៃការហូរឈាមក្នុងក្រពះ។
រោគសញ្ញាទាំងនេះក៏អាចបណ្តាលមកពីស្ថានភាពមិនសូវធ្ងន់ធ្ងរដូចជាដំបៅ ឬការឆ្លងមេរោគ ដូច្នេះកុំបារម្ភច្រើនពេក។ ប្រសិនបើរោគសញ្ញាមានរយៈពេលយូរជាង៣សប្តាហ៍ ឬមាននិន្នាការកាន់តែអាក្រក់ទៅៗ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង