នយោបាយ
បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!
លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានអះអាងថា នាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paetongtarn Shinawatra នៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវបានក្រុមអាមាត្យ និងយោធាក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រអស់ហើយ។ លោកបណ្ឌិត អះអាងបែបនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ឱ្យដឹងថា ថៃមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)តាំងពីឆ្នាំ១៩៦០មកម្លេះ។

សម្រាប់លោកបណ្ឌិត ឥន សុផល គឺលោកចោទសួរទៅនាយករដ្ឋមន្រ្តីថៃថា តើនរណាថា ថៃមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)តាំងពីឆ្នាំ១៩៦០មកនោះ? តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ឥន សុផល បានបកស្រាយ៥ចំណុចពាក់ព័ន្ធនឹងបញ្ហានេះ។ ទី១. លោកថា នៅពេលតុលាការ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបង្គាប់ឱ្យប្រទេសថៃ ត្រូវមានកាតព្វកិច្ចដកកងកម្លាំងយោធា ប៉ូលីស និងឆ្មាំ ដែលកំពុងឈរជើងនៅលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ដែលជាអធិបតេយ្យរបស់កម្ពុជាចេញទាំងអស់ដោយគ្មានលក្ខខណ្ឌ ហើយត្រូវប្រគល់វត្ថុបុរាណ ដែលបានលួចទៅនោះមកឱ្យខ្មែរវិញ។

ចំណុចទី២.ដោយសារតែខ្លាចភាពអាម៉ាស ថៃមិនចង់ដកកងទ័ពភ្លាមៗនោះទេ ដោយបានសុំពន្យារពេលនៃការអនុវត្តតាមសេចក្តីសម្រេចរបស់ ICJ រហូតដល់ដើមខែកក្កដា ឆ្នាំ១៩៦២ ហើយដោយសារតែខ្លាចភាពអាម៉ាស មេទ័ពថៃបានបញ្ជាឱ្យដកកងទ័ព និងទង់ជាតិរបស់ខ្លួនចេញពីលើប្រាសាទតាំងពីព្រលឹមស្រាងៗ កុំឱ្យមានអ្នកការសែតចូលទៅផ្តិតយករូបភាពដ៏អាម៉ាសនេះ។ ទី៣.យោងតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងលក្ខន្តិកៈរបស់តុលាការ ICJ បានចែងថា គ្រប់រដ្ឋទាំងអស់ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ត្រូវក្លាយទៅជារដ្ឋភាគីរបស់តុលាការ ICJ ដោយស្វ័យប្រវត្តិ និងត្រូវគោរពតាមធម្មនុញ្ញរបស់អង្គការសហសហប្រជាជាតិ និងការសម្រេចរបស់តុលាការ ICJ ។ បើថៃមិនគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ទាល់តែថៃដកខ្លួនចេញពីសមាជិករបស់អង្គការសហប្រជាជាតិ។

ចំណែកទី៤.លោកបណ្ឌិត ឥន សុផល សូមជនរួមជាតិខ្មែរទាំងអស់កុំមានចិត្តពុះកញ្ជ្រោល និងមានសេចក្តីរំពឹងខ្លាំងពេក ព្រោះតុលាការ ICJ មានឆន្ទានុសិទ្ធិរបស់ខ្លួនថាតើត្រូវទទួលយកសំណុំរឿងរបស់កម្ពុជា ឬអត់? តុលាការអាចទទួល ឬអាចច្រានចោល ឬក៏អាចតម្កល់អាស្រ័យទៅលើការត្រួតពិនិត្យទៅលើអង្គហេតុ ប្រវត្តិសាស្ត្រ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងភស្តុតាង និងសាក្សីជាច្រើន…។ល។ ទី៥.តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាបានបង្ហាញពីសុចរិតភាព សុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ភាពថ្លៃថ្នូរក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសបង្ហាញថា “កម្ពុជា គឺជាមាសសុទ្ធ មិនខ្លាចភ្លើងនោះទេ” ។

គួរបញ្ជាក់ជូនថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់សំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្រី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥រួចមក គឺមានភាពរំជើមរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ រាជរដ្ឋាភិបាលថៃ បានចេញមកបញ្ជាក់ថា ខ្លួនអត់ចង់ទៅតុលាការអន្តរជាតិទេ ពោល គឺចង់ចរចាដោះស្រាយគ្នាទ្វេភាគីជាមួយកម្ពុជា។
ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ហើយថា យន្តការដោះស្រាយគ្នាជាទ្វេភាគីនេះ លែងមានប្រសិទ្ធភាពទៀតហើយ ដូច្នេះ យន្តការតុលាការអន្តរជាតិ គឺល្អបំផុតក្នុងសំណុំរឿងនេះ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ គឺមិនបញ្ចូលរបៀបវារៈបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្រី និងតំបន់មុំ៣ នោះទេ ទុកឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជាអ្នកដោះស្រាយ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


