Connect with us

សន្តិសុខសង្គម

ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន

បានផុស

នៅ

ចាប់តាំងពីយប់ថ្ងៃទី ៦ រហូតដល់ព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៥ វេលាម៉ោង ៦ ០០ នាទីព្រឹក កម្លាំងទ័ពឈុតខ្មៅថៃ​បាន​ដាក់ពង្រាយបន្លាលួស ទៅលើភូមិសាស្ត្រដែលជាច្រករបៀង ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹកនៅ​ក្នុង​ខេត្តបាត់ដំបង។

ដោយឡែកច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន និងច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង រួមជាមួយច្រកតំបន់អូរអន្លក់ និងច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត គឺនៅធ្វើចរាចរណ៍ជាធម្មតាដោយពុំមានការបិទច្រកទាំងនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពឈុតខ្មៅថៃបាននឹងកំពុងធ្វើសកម្មភាពដាក់ពង្រាយបន្លាលួសដោយមានគ្នាប្រមាណ ៥ នាក់ គឺបិទច្រករបៀងមួយចំនួនទាំងស្រុងតែម្ដង ដោយមិនអនុញ្ញាតឱ្យកម្មករឬអាជីវករខ្មែរ ឆ្លងដែនទៅរកស៊ីដូចសព្វមួយដងឡើយ ប៉ុន្តែដោយឡែកច្រកអន្តរជាតិ និងច្រកតំបន់នៅបើកដំណើរការចេញចូលជាធម្មតា៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម