ព័ត៌មានជាតិ
មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ
“សាលាឆទាន ឬសាលារួមមិត្ត” ក្នុងតំបន់មុំ៣ ត្រូវបានកងទ័ពកម្ពុជាសាងសង់ឡើងទុកគ្រាន់សម្រាក ហើយមានខ្ទមអ្នកតាផងទុកឱ្យកងទ័ពបន់ស្រន់ទៅតាមជំនឿប្រពៃណីខ្មែរ។ ដោយសារតែកងទ័ពកម្ពុជាអាណិត ក៏ឱ្យកងទ័ពថៃ និងឡាវ ចេញចូលអុជធូប និងជ្រកភ្លៀង ឥឡូវថៃបានយកគុណសងទោស ទាមទារថាទីនោះជារបស់ខ្លួន។ នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ហើយលោកផ្តាំឱ្យកងទ័ពមានការប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិតុ្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ។

នៅថ្ងៃអាទិត្យនេះ លោកបណ្ឌិត ឥន សុផល បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបកអាក្រាតពីល្បិចកលដ៏អាក្រក់ និងការចងចិត្តដ៏ពិសពុលចង់បានទឹកដីកម្ពុជារបស់កងទ័ពថៃ។ លោកបានអះអាងថា នៅតំបន់មុំ៣ កងទ័ពខ្មែរបានសង់សាលាឆទាននៅក្នុងទឹកដីខ្មែរ ទុកគ្រាន់កងទ័ពសម្រាក ហើយក៏មានខ្ទមអ្នកតា ដែលកងទ័ពខ្មែរតែងតែបន់ស្រន់ទៅតាមជំនឿប្រពៃណីខ្មែរ។ ដោយសារចិត្តធម៌ កងទ័ពឡាវ និងកងទ័ពថៃ សុំចូលមកអុជធូបបន់ស្រន់នៅទីនោះដែរ និងការចេញចូលមកជជែកលេងជាមួយកងទ័ពខ្មែរជាមិត្តភាព។ លោកបណ្ឌិតបន្តថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅពិនិត្យនៅតំបន់នោះ សួរសុខទុក្ខកងទ័ពខ្មែរដែលឈរជើងនៅទីនោះ ដែលមានរូបថតសម្តេចជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់។ លោកបណ្ឌិតចោទសួរថា បើជាទឹកដីថៃនោះ តើសម្តេចតេជោ អាចស្លៀកពាក់ឯកសណ្ឋានកងទ័ពចូលទៅបានទេ?

លោកបណ្ឌិត ឥន សុផល បានអះអាងថា៖«ការអនុញ្ញាតឱ្យចេញចូលយូរៗទៅ ផ្ទះលេខ២(ប្រទេសថៃ) គិតថា ជាទឹកដីរបស់ខ្លួនក៏ចាប់ផ្តើមទាមទារ! នេះបានហៅថា ចិត្តធម៌ធ្វើល្អ ត្រូវរន្ទះបាញ់មែន! មុននឹងធ្វើបុណ្យឱ្យមើលសន្តានមនុស្សផង! ក្រោយមកសាលាឆទាននោះ ក៏ត្រូវភ្លើងឆេះអស់ទៅ ហើយយើងក៏សម្រេចថា មិនសាងសង់ឡើងវិញទេ ព្រោះមើលទៅផ្ទះលេខ២ ចូលមកមិនចង់ចេញទៅវិញទេ! ស្រាប់តែពេលនេះ ទាមទារយកមែនទែន សុទ្ធតែដាក់ឱសានវាទឱ្យខ្មែរដកទ័ពទៀត! ចង្រៃមែនសាសន៍នេះ! មានអ្នកជិខាងល្អ ដូចមានមាសប៉ុនដូងទុំ ! តែបើមានអ្នកជិតខាងចង្រៃ ភ្លើងឆេះផ្ទះរាល់ថ្ងៃ!»។
ចំពោះការឃើញមានរូបភាពវត្តមានកងទ័ពថៃនៅសាលាឆទានមុំ៣ក្នុងទឹកដីកម្ពុជា លោកបណ្ឌិត ឥន សុផល បកស្រាយថា មានអីចម្លែកទេ គេមានចេតនាទុច្ចរិតគិតទុកជាមុន នៅពេលកងទ័ពកម្ពុជាឱ្យពួកគេចេញចូលមកអុជធូប ពេលខ្លះក៏មកជ្រកភ្លៀង គេក៏បានថតរូបនេះទុក កាឡៃការពិត ធ្វើជាភស្តុតាងក្នុងគោលបំណងឈ្លានពានតែប៉ុណ្ណោះ។ លោកឱ្យយោបល់ថា លើកក្រោយបើពួកគេសុំមកមើលអង្គរ កុំឱ្យពួកគេថតប្រយ័ត្នគេថា ទាហានគេឈរជើងនៅអង្គរទៀត។

បញ្ញវន្តរូបនេះ បានសម្តែងការហួសចិត្តជាខ្លាំងដែលថៃបានយកគុណសងទោស បន្ទាប់ពីកងទ័ពកម្ពុជាអាណិតឱ្យចូលជ្រកភ្លៀងនៅ “សាលាឆទាន ឬសាលារួមមិត្ត” ស្រាប់តែបានចិត្តទាមទារអះអាងថា ទីតាំងនោះជារបស់ខ្លួនទៅវិញ។ បើតាមលោកបណ្ឌិត ឥន សុផល ដោយសារមានចេតនាទុច្ចរិតគិតទុកជាមុន នៅពេលកងទ័ពកម្ពុជាឱ្យពួកគេចេញចូលមកអុជធូប ពេលខ្លះក៏មកជ្រកភ្លៀង គេក៏បានថតរូបនេះទុក កាឡៃការពិត ធ្វើជាភស្តុតាងក្នុងគោលបំណងឈ្លានពានតែម្តង។ លោកបានបញ្ជាក់ថា កងទ័ពកម្ពុជាឈរជើង គឺហួសសាលានេះប្រហែល៣០០ម៉ែត្រ គឺនៅព្រំដែន។ លោកបណ្ឌិត បានផ្តាំទៅកងកម្លាំងឈរជើងខាងព្រំដែន មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នេះ ជាមេរៀនទុកជាប្រវត្តិសាស្ត្រ មុននឹងធ្វើចិត្តល្អសូមប្រយ័ត្នផង!៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


