Connect with us

ព័ត៌មានអន្ដរជាតិ

អត្រា​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​ក្នុង​ប្រទេស​ចិន​កើនដល់​កម្រិត​ខ្ពស់​បំផុត​

បានផុស

នៅ

យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់យុវជនរបស់ប្រទេសចិនបានកើនឡើងដល់ ១៨.៩ ភាគរយនៅក្នុងខែសីហា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីក្រុមមន្ត្រីបានផ្លាស់ប្ដូរវិធីថ្មីគណនាតួលេខកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី ១៧ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាអត់ការងារធ្វើរបស់យុវជនរបស់ប្រទេសចិន (សម្រាប់អាយុពី ១៦ ទៅ ២៤ ឆ្នាំ) បានលើសពី ២១% នៅពាក់កណ្តាលឆ្នាំ ២០២៣។ បន្ទាប់​មក រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​បញ្ចេញ​តួលេខ​អស់​រយៈពេល​ពីរ​បី​ខែ។ នៅពេលដែលពួកគេចាប់ផ្តើមបោះផ្សាយទិន្នន័យម្តងទៀតក្នុងខែធ្នូ ពួកគេបានផ្លាស់ប្តូរវិធីសាស្រ្តដើម្បីមិនរាប់បញ្ចូលសិស្ស ដែលធ្វើឲ្យអត្រាមើលទៅទាបជាង។

ចាប់​តាំង​ពី​ពេល​នោះ​មក ចំនួន​អ្នក​អត់​ការងារ​ធ្វើ​បាន​ឡើង​ចុះ​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​តែ​ជួប​ការ​លំបាក។ ទោះបីជារដ្ឋាភិបាលកំពុងព្យាយាមជំរុញកំណើនក៏ដោយ ក៏បញ្ហាដូចជាការចំណាយរបស់អ្នកប្រើប្រាស់ទាប ក្រុមហ៊ុនមានការលំបាក និងវិបត្តិបំណុលអចលនទ្រព្យកំពុងធ្វើឱ្យសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។

សញ្ញាផ្សេងទៀតនៃសេដ្ឋកិច្ចចិនខ្សោយគឺថា រោងចក្រផលិតបានតិច ហើយមនុស្សចំណាយតិចនៅពេលទិញទំនិញ។ អត្រាគ្មានការងារធ្វើសរុបក៏បានកើនឡើងបន្តិចដល់ ៥.៣% នៅក្នុងខែសីហាផងដែរ។

បញ្ហាទាំងនេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើមេដឹកនាំរបស់ប្រទេសចិន ដែលត្រូវតែដោះស្រាយបញ្ហាធំៗដូចជាមនុស្សចំណាយតិច បំណុលវិស័យអចលនទ្រព្យ និងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលទាំងអស់នេះធ្វើឱ្យពិបាកក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច៕

អត្ថបទ៖ ​ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម